ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 10:1 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់ពីការទាំងនេះ ព្រះអម្ចាស់​បាន​តែងតាំង​សិស្ស​ចិតសិប​នាក់ផ្សេងទៀត ហើយ​ចាត់​ពួកគេ​ពីរៗនាក់​ឲ្យទៅ​ខាងមុខ​ព្រះអង្គ តាម​គ្រប់​ទីក្រុង និង​ទីកន្លែង​ដែល​ព្រះអង្គ​រៀបនឹង​យាង​ទៅ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​មក​ ព្រះអម្ចាស់​រើស​តាំង​សិស្ស​ចិត​សិប​នាក់​ផ្សេង​ទៀត​ និង​ចាត់​ពួកគេ​ពីរ​នាក់ៗ​ឲ្យ​ទៅ​មុន​ព្រះអង្គ​ឆ្ពោះទៅ​គ្រប់​ក្រុង​ និង​គ្រប់​ទីកន្លែង​ដែល​ព្រះអង្គ​បម្រុង​នឹង​ទៅ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​មក ព្រះ‌អម្ចាស់​តម្រូវ​ចិត‌សិប​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ព្រះ‌អង្គ មួយ​គូៗ​ទៅ​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ព្រះ‌អង្គ​បម្រុង​យាង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក ព្រះ‌អម្ចាស់​ជ្រើស​យក​សិស្ស*​ចិត‌សិប​ពីរ​រូប​ទៀត ហើយ​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​ព្រះអង្គ​បម្រុង​នឹង​យាង​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​ក្រោយ​ការ​ទាំង​នោះ​មក ព្រះ‌អម្ចាស់​ទ្រង់​ដំរូវ​៧០​នាក់​ទៀត ហើយ​ចាត់​គេ​ឲ្យ​ទៅ​មុន​ទ្រង់ មួយ​គូៗ​ក្នុង​គ្រប់​ក្រុង គ្រប់​កន្លែង​ដែល​ទ្រង់​គិត​យាង​ទៅ

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក អ៊ីសា‌ជាអម្ចាស់​ជ្រើស​យក​សិស្ស​ចិត‌សិប​ពីរ​នាក់​ទៀត ហើយ​ចាត់​គេ​ពីរ​ៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​អ៊ីសា​បម្រុង​នឹង​ទៅ។

សូមមើលជំពូក



លូកា 10:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កូននោះ​នឹង​នាំមុខ​ព្រះអង្គ ដោយ​វិញ្ញាណ​និង​អំណាច​របស់​អេលីយ៉ា ដើម្បី​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន​វិញ ហើយ​ធ្វើឲ្យ​ពួក​មិនស្ដាប់បង្គាប់​បែរមក​រក​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ក្នុងបំណង​ត្រៀម​ប្រជារាស្ត្រ​ដែល​បាន​រៀបចំ​ទុកជាស្រេច​ថ្វាយ​ព្រះអម្ចាស់”។


ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ


កាល​ព្រះអម្ចាស់​បាន​ឃើញ​ស្ត្រីមេម៉ាយនោះ ព្រះអង្គ​មានព្រះទ័យអាណិតអាសូរ​ចំពោះ​គាត់ ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“កុំ​យំ​ឡើយ​!”។


ហើយ​ចាត់​ពួកគេ​ឲ្យទៅ​រក​ព្រះអម្ចាស់ ដោយ​ទូល​សួរថា​៖ “តើ​លោក​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក ឬ​យើងខ្ញុំ​ត្រូវតែ​រង់ចាំ​អ្នកផ្សេងទៀត​?”។


ព្រះអង្គ​ទ្រង់​ចាត់​អ្នកនាំសារ​ឲ្យទៅ​ខាងមុខ​ព្រះអង្គ ពួកគេ​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ភូមិ​មួយ​របស់​ជនជាតិសាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ