ដែលជាសម្បថដែលព្រះអង្គបានស្បថនឹងអ័ប្រាហាំដូនតារបស់យើង
ជាសម្បថដែលព្រះអង្គបានស្បថនឹងលោកអ័ប្រាហាំជាដូនតារបស់យើង គឺប្រោសប្រទានឲ្យយើង
គឺជាសម្បថដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើងថា
គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា
គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា
គឺអុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់ អ៊ីព្រហ៊ីជាបុព្វបុរសរបស់យើងថា
ព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ ដែលយកខ្ញុំចេញពីផ្ទះរបស់ឪពុកខ្ញុំ និងពីស្រុកនៃសាច់ញាតិរបស់ខ្ញុំ ជាព្រះអង្គដែលមានបន្ទូលនឹងខ្ញុំ ហើយស្បថនឹងខ្ញុំថា: ‘យើងនឹងឲ្យទឹកដីនេះដល់ពូជពង្សរបស់អ្នក’ គឺព្រះអង្គនឹងចាត់ទូតសួគ៌របស់ព្រះអង្គឲ្យទៅខាងមុខអ្នក ដូច្នេះអ្នកនឹងយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំពីទីនោះបាន។
ចូររស់នៅបណ្ដោះអាសន្នក្នុងទឹកដីនេះ ហើយយើងនឹងនៅជាមួយអ្នក ព្រមទាំងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីទាំងអស់នេះទៅអ្នក និងពូជពង្សរបស់អ្នក; យើងនឹងបញ្ជាក់សម្បថដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
គឺសម្ពន្ធមេត្រីដែលព្រះអង្គបានតាំងជាមួយអ័ប្រាហាំ និងសម្បថរបស់ព្រះអង្គដល់អ៊ីសាក;
គឺឲ្យយើងបានស្រោចស្រង់ពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដើម្បីឲ្យយើងបម្រើព្រះអង្គដោយឥតភ័យខ្លាច
កាលព្រះបានសន្យាដល់អ័ប្រាហាំ ព្រះអង្គបានស្បថដោយអាងអង្គទ្រង់ ពីព្រោះគ្មានអ្នកណាធំជាងដែលព្រះអង្គអាចស្បថដោយអាងអ្នកនោះបានឡើយ។