កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងនាំពូជពង្សរបស់អ្នកមកពីទិសខាងកើត ហើយប្រមូលអ្នកមកពីទិសខាងលិច។
លូកា 1:28 - ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌នោះចូលទៅរកនាង និយាយថា៖ “ជម្រាបសួរ នាងដែលបានទទួលព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង”។ Khmer Christian Bible កាលបានចូលមកជិតនាងហើយ ទេវតាក៏និយាយថា៖ «ចូរអរសប្បាយឡើង ឱនាងដ៏ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះអង្គគង់ជាមួយនាងហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតាក៏ចូលមកជួបនាង ពោលថា៖ «ជម្រាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ! ព្រះអម្ចាស់គង់នៅជាមួយនាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត អាល់គីតាប ម៉ាឡាអ៊ីកាត់ចូលទៅក្នុងផ្ទះនាងម៉ារីយំ ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! អុលឡោះជាអម្ចាស់គាប់ចិត្តនឹងនាងហើយ ទ្រង់នៅជាមួយនាង»។ |
កុំខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក។ យើងនឹងនាំពូជពង្សរបស់អ្នកមកពីទិសខាងកើត ហើយប្រមូលអ្នកមកពីទិសខាងលិច។
រួចនិយាយថា៖ “មនុស្សសំណព្វអើយ កុំខ្លាចឡើយ! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ចូរមានកម្លាំងឡើង មែនហើយ ចូរមានកម្លាំងឡើង!”។ កាលគាត់និយាយនឹងខ្ញុំ ខ្ញុំក៏មានកម្លាំងឡើង ហើយនិយាយថា៖ “សូមលោកម្ចាស់នៃខ្ញុំមានប្រសាសន៍ចុះ ពីព្រោះលោកឲ្យខ្ញុំមានកម្លាំងវិញហើយ”។
ប៉ុន្តែព្រះអង្គមានបន្ទូលតបនឹងអ្នកនោះថា៖“តើនរណាជាម្ដាយរបស់ខ្ញុំ? តើនរណាជាបងប្អូនរបស់ខ្ញុំ?”។
គឺទៅឯស្ត្រីព្រហ្មចារីម្នាក់ ដែលបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ឈ្មោះយ៉ូសែបពីសែស្រឡាយដាវីឌ។ ឈ្មោះរបស់ស្ត្រីព្រហ្មចារីនោះគឺម៉ារា។
ប៉ុន្តែនាងមានអំពល់យ៉ាងខ្លាំងចំពោះពាក្យនេះ ហើយរិះគិតអំពីពាក្យជម្រាបសួរនេះ ថាតើមានន័យដូចម្ដេច។
ទូតសួគ៌ក៏និយាយនឹងនាងថា៖ “កុំខ្លាចឡើយ ម៉ារាអើយ ពីព្រោះនាងទទួលបានព្រះគុណពីព្រះហើយ។
រួចគាត់ស្រែកឡើងយ៉ាងខ្លាំងថា៖ “ក្នុងចំណោមស្ត្រី នាងជាអ្នកដ៏មានព្រះពរ ហើយផលនៃផ្ទៃរបស់នាងក៏មានព្រះពរដែរ!
ដ្បិតយើងនៅជាមួយអ្នក ហើយគ្មានអ្នកណាលូកដៃធ្វើបាបអ្នកឡើយ។ ជាការពិត នៅក្នុងទីក្រុងនេះមានប្រជារាស្ត្ររបស់យើងជាច្រើន”។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។