អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
រ៉ូម 4:24 - ព្រះគម្ពីរខ្មែរសាកល គឺសម្រាប់យើងដែរ។ យើងដែលជឿទុកចិត្តលើព្រះអង្គដែលលើកព្រះយេស៊ូវព្រះអម្ចាស់នៃយើងឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នឹងត្រូវបានរាប់ជាសុចរិត។ Khmer Christian Bible គឺសម្រាប់យើងគ្រប់គ្នាដែរ ដែលនឹងត្រូវបានរាប់ជាសុចរិត ជាអ្នកដែលជឿលើព្រះជាម្ចាស់ ដែលបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើងឲ្យរស់ពីការសោយទិវង្គតឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសម្រាប់យើងដែរ។ សេចក្តីនោះនឹងបានរាប់ជាសុចរិតដល់យើងជាអ្នកជឿដល់ព្រះអង្គ ដែលបានប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់របស់យើង ឲ្យមានព្រះជន្មរស់ពីស្លាប់ឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺសំដៅមកយើងដែលព្រះជាម្ចាស់ប្រោសឲ្យសុចរិត ព្រោះយើងជឿលើព្រះអង្គដែលបានប្រោសព្រះយេស៊ូជាអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញនេះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសំរាប់យើងរាល់គ្នាដែរ សេចក្ដីសុចរិតនោះនឹងបានរាប់ដល់យើងរាល់គ្នា ជាពួកអ្នកជឿដល់ព្រះអង្គ ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យបានរស់ពីស្លាប់ឡើងវិញ អាល់គីតាប គឺសំដៅមកយើងដែលអុលឡោះរាប់ឲ្យបានសុចរិត ព្រោះយើងជឿលើទ្រង់ដែលបានប្រោសអ៊ីសាជាអម្ចាស់នៃយើងឲ្យរស់ឡើងវិញនេះដែរ។ |
អ្នកដែលជឿ ហើយទទួលពិធីជ្រមុជទឹកនឹងបានសង្គ្រោះ រីឯអ្នកដែលមិនជឿនឹងត្រូវបានផ្ដន្ទាទោស។
ព្រះបានលើកព្រះអង្គឲ្យរស់ឡើងវិញ ដោយស្រាយចំណងការឈឺចាប់នៃសេចក្ដីស្លាប់ ដ្បិតសេចក្ដីស្លាប់មិនអាចឃុំឃាំងព្រះអង្គបានឡើយ។
“ព្រះយេស៊ូវនេះហើយ ដែលព្រះបានលើកឲ្យរស់ឡើងវិញ។ យើងទាំងអស់គ្នាជាសាក្សីអំពីការនេះ។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យជំនឿ និងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានពឹងអាងលើព្រះ។