នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។
រ៉ូម 4:10 - ព្រះគម្ពីរខ្មែរសាកល ចុះលោកត្រូវបានរាប់ជាសុចរិតយ៉ាងដូចម្ដេច? ក្រោយពីទទួលពិធីកាត់ស្បែក ឬនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ? មិនមែនក្រោយពីទទួលពិធីកាត់ស្បែកទេ គឺនៅពេលមិនទាន់ទទួលពិធីកាត់ស្បែកវិញ។ Khmer Christian Bible តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែក ឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេ គឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើសេចក្ដីសុចរិតនេះកើតឡើងនៅពេលណា? តើមុន ឬក្រោយពេលលោកទទួលការកាត់ស្បែក? មិនមែនក្រោយពេលលោកទទួលការកាត់ស្បែកហើយនោះទេ គឺមុនពេលលោកទទួលការកាត់ស្បែកទេតើ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះជាម្ចាស់ប្រោសលោកអប្រាហាំឲ្យសុចរិតនៅពេលណា? ក្រោយពេលលោកទទួលពិធីកាត់ស្បែក* ឬក៏មុននោះ? គឺនៅមុនពេលលោកទទួលពិធីកាត់ស្បែក មិនមែនក្រោយពេលកាត់ស្បែកហើយនោះទេ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះសេចក្ដីនោះបានរាប់ដូចម្តេច តើពីកាលលោកបានកាត់ស្បែករួចហើយ ឬនៅឡើយ មិនមែនពីកាលលោកបានកាត់ស្បែកហើយនោះទេ គឺក្នុងកាលដែលមិនទាន់កាត់ស្បែកនៅឡើយវិញ អាល់គីតាប តើអុលឡោះប្រោសអ៊ីព្រហ៊ីមឲ្យបានសុចរិតនៅពេលណា? ក្រោយពេលគាត់ទទួលពិធីខតាន ឬក៏មុននោះ? គឺនៅមុនពេលគាត់ទទួលពិធីខតាន់ មិនមែនក្រោយពេលខតាន់ហើយនោះទេ!។ |
នៅជំនាន់ទីបួន ទើបពួកគេត្រឡប់មកទីនេះវិញ ដ្បិតសេចក្ដីទុច្ចរិតរបស់ជនជាតិអាម៉ូរីមិនទាន់ពេញនៅឡើយ”។
លុះពេលអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាលេចមកដល់អាប់រ៉ាម ហើយមានបន្ទូលនឹងគាត់ថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា។ ចូរដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ។
នេះជាសម្ពន្ធមេត្រីរបស់យើង ដែលអ្នកត្រូវរក្សារវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នក គឺមនុស្សប្រុសទាំងអស់ក្នុងចំណោមអ្នករាល់គ្នាត្រូវទទួលពិធីកាត់ស្បែក។
ហើយលោកបានទទួលសញ្ញានៃពិធីកាត់ស្បែក ជាត្រាបញ្ជាក់ថាកាលលោកមិនទាន់ទទួលពិធីកាត់ស្បែកនៅឡើយ លោកត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿហើយ ដើម្បីឲ្យលោកទៅជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានទទួលពិធីកាត់ស្បែក និងដើម្បីឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ;
បើដូច្នេះ តើភាពមានពរគឺសម្រាប់តែអ្នកដែលទទួលពិធីកាត់ស្បែក ឬសម្រាប់អ្នកដែលមិនបានទទួលពិធីកាត់ស្បែកដែរ? យើងនិយាយថា៖“ជំនឿរបស់អ័ប្រាហាំត្រូវបានរាប់ជាសេចក្ដីសុចរិតដល់គាត់”
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ដ្បិតការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺការត្រូវបានបង្កើតជាថ្មីវិញ ដែលសំខាន់។