Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:10 - Khmer Christian Bible

10 តើ​រាប់​ជា​សុចរិត​យ៉ាង​ដូចម្ដេច?​ តើ​នៅ​ក្រោយ​ពេល​កាត់ស្បែក​ ឬ​មួយ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក?​ មិន​មែន​នៅ​ក្រោយ​ពេលកាត់ស្បែក​ទេ​ គឺ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ចុះ​លោក​ត្រូវបាន​រាប់ជា​សុចរិត​យ៉ាងដូចម្ដេច​? ក្រោយពី​ទទួលពិធីកាត់ស្បែក ឬ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​នៅឡើយ​? មិនមែន​ក្រោយពី​ទទួលពិធីកាត់ស្បែក​ទេ គឺ​នៅពេល​មិនទាន់ទទួលពិធីកាត់ស្បែក​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ តើ​សេចក្ដី​សុចរិត​នេះ​កើត​ឡើង​នៅ​ពេល​ណា? តើ​មុន ឬ​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក? មិន​មែន​ក្រោយ​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​មុន​ពេល​លោក​ទទួល​ការ​កាត់​ស្បែក​ទេ​តើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 តើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក* ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​លោក​ទទួល​ពិធី​កាត់​ស្បែក មិន​មែន​ក្រោយ​ពេល​កាត់​ស្បែក​ហើយ​នោះ​ទេ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចុះ​សេចក្ដី​នោះ​បាន​រាប់​ដូច​ម្តេច តើ​ពី​កាល​លោក​បាន​កាត់​ស្បែក​រួច​ហើយ ឬ​នៅ​ឡើយ មិន​មែន​ពី​កាល​លោក​បាន​កាត់​ស្បែក​ហើយ​នោះ​ទេ គឺ​ក្នុង​កាល​ដែល​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 តើ​អុលឡោះ​ប្រោស​អ៊ីព្រហ៊ីម​ឲ្យ​បាន​សុចរិត​នៅ​ពេល​ណា? ក្រោយ​ពេល​គាត់​ទទួល​ពិធី​ខតាន ឬ​ក៏​មុន​នោះ? គឺ​នៅ​មុន​ពេល​គាត់​ទទួល​ពិធី​ខតាន់ មិន​មែន​ក្រោយ​ពេល​ខតាន់​ហើយ​នោះ​ទេ!។

សូមមើលជំពូក ចម្លង




រ៉ូម 4:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​


ដូច្នេះ​ តើ​ព្រះពរ​នេះ​សម្រាប់​ពួកអ្នក​កាត់ស្បែក​ ឬ​មួយ​សម្រាប់​ពួកអ្នក​មិន​កាត់ស្បែក​ដែរ?​ ដ្បិត​យើង​និយាយ​ថា​ ព្រះជាម្ចាស់​បាន​រាប់​លោក​អ័ប្រាហាំ​ជា​សុចរិត​ដោយសារ​ជំនឿ​របស់​គាត់។​


ព្រោះ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​គ្មាន​អ្វី​សំខាន់​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​ជា​ជំនឿ​ដែល​ប្រពឹ្រត្ដ​ដោយ​សេចក្ដី​ស្រឡាញ់។​


ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម