សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។ សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។
រ៉ូម 16:11 - ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខហេរ៉ូឌានបងប្អូនរួមជាតិរបស់ខ្ញុំ។ សូមជួយសួរសុខទុក្ខក្រុមគ្រួសាររបស់ណើគីស ដែលនៅក្នុងព្រះអម្ចាស់។ Khmer Christian Bible សូមជម្រាបសួរដល់លោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ និងសូមជម្រាបសួរដល់ក្រុមគ្រួសាររបស់លោកណើគីស នៅក្នុងព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរលោកហេរ៉ូឌាន ជាញាតិខ្ញុំ។ សូមជម្រាបសួរបងប្អូននៅក្នុងព្រះម្ចាស់ ដែលជាក្រុមគ្រួសាររបស់លោកណើគីស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និងជាក្រុមញាតិលោកណើគីស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់ អាល់គីតាប សូមជម្រាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿអ៊ីសាជាអម្ចាស់ និងជាក្រុមញាតិលោកណើគីស។ |
សូមជួយសួរសុខទុក្ខទ្រីភេន និងទ្រីផូស ដែលធ្វើការនឿយហត់ក្នុងព្រះអម្ចាស់។ សូមជួយសួរសុខទុក្ខពើស៊ីសជាទីស្រឡាញ់ ដែលបានធ្វើការនឿយហត់យ៉ាងច្រើនក្នុងព្រះអម្ចាស់។
ធីម៉ូថេអ្នករួមការងារជាមួយខ្ញុំ និងលូគាស យ៉ាសុន និងសូសិប៉ាត្រុសបងប្អូនរួមជាតិរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នាដែរ។
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។
ខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្ដាសាដាច់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនរួមជាតិរបស់ខ្ញុំ ដែលជាសាច់ញាតិរបស់ខ្ញុំខាងសាច់ឈាម