ដូច្នេះ អ្នកដែលប្រឆាំងនឹងរដ្ឋអំណាច គឺតតាំងនឹងអ្វីដែលព្រះបានតាំងឡើង ហើយអ្នកដែលតតាំង អ្នកនោះនាំទោសដាក់ខ្លួន។
រ៉ូម 14:23 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែ ប្រសិនបើអ្នកដែលសង្ស័យបានហូប អ្នកនោះត្រូវបានផ្ដន្ទាទោសហើយ ពីព្រោះការនោះមិនបានចេញពីជំនឿទេ។ ដ្បិតអ្វីៗទាំងអស់ដែលមិនចេញពីជំនឿ គឺជាបាប៕ Khmer Christian Bible ផ្ទុយទៅវិញ បើអ្នកណាបរិភោគទាំងសង្ស័យ អ្នកនោះមានទោសហើយ ព្រោះមិនបានបរិភោគដោយជំនឿទេ ហើយអំពើទាំងឡាយដែលមិនមែនមកពីជំនឿទេ នោះសុទ្ធតែជាបាបទាំងអស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ព្រោះគេមិនបានបរិភោគដោយជំនឿ ដ្បិតការណាដែលមិនចេញពីជំនឿ នោះជាអំពើបាប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ អ្នកណាមានចិត្តសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះមិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿ សុទ្ធតែជាអំពើបាបទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើអ្នកណាបរិភោគទាំងសង្ស័យ នោះមានទោសហើយ ពីព្រោះមិនបានបរិភោគដោយសេចក្ដីជំនឿ ដ្បិតការទាំងប៉ុន្មានដែលធ្វើដោយឥតមានសេចក្ដីជំនឿ នោះសុទ្ធតែជាបាបទាំងអស់ហើយ។ អាល់គីតាប ផ្ទុយទៅវិញ អ្នកណាមានចិត្ដសង្ស័យពីអាហារដែលខ្លួនបរិភោគ អ្នកនោះមានទោសហើយ ព្រោះការយល់ឃើញរបស់គេនោះ មិនមែនមកពីជំនឿទេ។ ការអ្វីដែលមិនមែនមកពីជំនឿសុទ្ធតែជាអំពើបាបទាំងអស់។ |
ដូច្នេះ អ្នកដែលប្រឆាំងនឹងរដ្ឋអំណាច គឺតតាំងនឹងអ្វីដែលព្រះបានតាំងឡើង ហើយអ្នកដែលតតាំង អ្នកនោះនាំទោសដាក់ខ្លួន។
ទោះបីជាមានម្នាក់យល់ឃើញថាថ្ងៃមួយសំខាន់ជាងថ្ងៃមួយទៀត ក៏ប៉ុន្តែមានម្នាក់ទៀតយល់ឃើញថាថ្ងៃទាំងអស់គឺដូចគ្នា។ ចូរឲ្យម្នាក់ៗជឿអស់ពីចិត្តលើគំនិតរបស់ខ្លួនឯងចុះ។
យ៉ាងណាមិញ មិនមែនមនុស្សទាំងអស់មានចំណេះដឹងនេះទេ។ ដ្បិតអ្នកខ្លះស៊ាំនឹងរូបបដិមាកររហូតមកដល់ពេលនេះ បានជានៅពេលពួកគេហូបអាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈរបស់ពួកគេដែលនៅខ្សោយក៏ត្រូវបានធ្វើឲ្យសៅហ្មង។
សម្រាប់មនុស្សបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯសម្រាប់មនុស្សសៅហ្មង និងអ្នកមិនជឿវិញ គ្មានអ្វីបរិសុទ្ធឡើយ គឺទាំងគំនិត ទាំងសតិសម្បជញ្ញៈរបស់ពួកគេ សុទ្ធតែសៅហ្មង។
បើគ្មានជំនឿ នោះមិនអាចគាប់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកដែលចូលទៅជិតព្រះ ត្រូវតែជឿថាព្រះមាននៅមែន ព្រមទាំងជឿថាព្រះអង្គនឹងប្រទានរង្វាន់ដល់អ្នកដែលស្វែងរកព្រះអង្គ។