Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 14:5 - ព្រះគម្ពីរខ្មែរសាកល

5 ទោះបីជា​មាន​ម្នាក់​យល់ឃើញថា​ថ្ងៃ​មួយ​សំខាន់ជាង​ថ្ងៃ​មួយទៀត ក៏ប៉ុន្តែ​មាន​ម្នាក់ទៀត​យល់ឃើញថា​ថ្ងៃ​ទាំងអស់​គឺដូចគ្នា​។ ចូរឲ្យ​ម្នាក់ៗ​ជឿអស់ពីចិត្ត​លើ​គំនិត​របស់ខ្លួនឯង​ចុះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

5 មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។

សូមមើលជំពូក ចម្លង




រ៉ូម 14:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯកឧត្ដម​ថេវភីល​អើយ ដោយសារ​មាន​មនុស្ស​ជាច្រើន​បាន​ផ្ដើម​រៀបរៀង​ដំណើររឿង​អំពី​ហេតុការណ៍​ដែល​ត្រូវ​បាន​សម្រេច​ក្នុងចំណោម​យើងខ្ញុំ


ខ្ញុំ​ដឹង និង​បាន​ជឿជាក់​ក្នុង​ព្រះអម្ចាស់​យេស៊ូវ​ថា គ្មានអ្វី​មិនបរិសុទ្ធ​ដោយ​ឯកឯង​ឡើយ គឺ​ទាល់តែ​មាន​គេ​ចាត់ទុក​អ្វីមួយ​ថា​មិនបរិសុទ្ធ ទើប​មិនបរិសុទ្ធ​សម្រាប់​អ្នកនោះ​។


ប៉ុន្តែ ប្រសិនបើ​អ្នក​ដែល​សង្ស័យ​បាន​ហូប អ្នកនោះ​ត្រូវបាន​ផ្ដន្ទាទោស​ហើយ ពីព្រោះ​ការនោះ​មិន​បាន​ចេញពី​ជំនឿ​ទេ​។ ដ្បិត​អ្វីៗ​ទាំងអស់​ដែល​មិន​ចេញពី​ជំនឿ គឺជា​បាប​៕


ព្រមទាំង​ជឿអស់ពីចិត្ត​ថា ព្រះ​អាច​ធ្វើ​អ្វីដែល​ព្រះអង្គ​បាន​សន្យា​។


ដូច្នេះ អ្នក​ខ្សោយ​ដែល​ជា​បងប្អូន​ដែល​ព្រះ​គ្រីស្ទ​បាន​សុគត​ដើម្បី​គាត់នោះ ក៏​ត្រូវ​វិនាស​ដោយសារតែ​ចំណេះដឹង​របស់អ្នក​។


យ៉ាងណាមិញ មិនមែន​មនុស្ស​ទាំងអស់​មាន​ចំណេះដឹង​នេះ​ទេ​។ ដ្បិត​អ្នកខ្លះ​ស៊ាំ​នឹង​រូបបដិមាករ​រហូតមកដល់​ពេលនេះ បានជា​នៅពេល​ពួកគេ​ហូប​អាហារដែលសែនដល់រូបបដិមាករ សតិសម្បជញ្ញៈ​របស់​ពួកគេ​ដែល​នៅ​ខ្សោយ​ក៏​ត្រូវបាន​ធ្វើឲ្យសៅហ្មង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម