ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
រ៉ូម 12:14 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យពរអ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំប្រទេចផ្ដាសាឡើយ។ Khmer Christian Bible ចូរឲ្យពរដល់ពួកអ្នកបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរ កុំដាក់បណ្ដាសាឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសូមពរឲ្យដល់អ្នកណាដែលបៀតបៀនអ្នក ចូរសូមពរចុះ កុំឲ្យប្រទេចផ្តាសាឡើយ អាល់គីតាប ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ |
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាអើយ សូមលើកលែងទោសឲ្យពួកគេផង! ដ្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីទេ”។ បន្ទាប់មក ពួកទាហានក៏ចែកព្រះពស្ត្ររបស់ព្រះអង្គ ដោយចាប់ឆ្នោត។
ចូរឲ្យពរអ្នកដែលប្រទេចផ្ដាសាអ្នករាល់គ្នា ហើយអធិស្ឋានសម្រាប់អ្នកដែលបៀតបៀនអ្នករាល់គ្នា។
បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ផ្ទុយទៅវិញ ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ៕
ត្រូវប្រាកដថា កុំឲ្យអ្នកណាតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរស្វែងរកការល្អជានិច្ច ទាំងសម្រាប់គ្នាទៅវិញទៅមក ទាំងសម្រាប់មនុស្សទាំងអស់។
មានទាំងពាក្យសរសើរតម្កើង និងពាក្យប្រទេចផ្ដាសាចេញមកពីមាត់តែមួយ! បងប្អូនរបស់ខ្ញុំអើយ មិនត្រូវឲ្យមានដូច្នេះឡើយ!
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ ឬតបសងនឹងការត្មះតិះដៀលដោយការត្មះតិះដៀលឡើយ ផ្ទុយទៅវិញ ចូរឲ្យពរ ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅដើម្បីការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរជាមរតក។