រ៉ូម 1:23 - ព្រះគម្ពីរខ្មែរសាកល រហូតដល់ជំនួសសិរីរុងរឿងនៃព្រះដ៏អមតៈ ដោយរូបសំណាកដែលប្រដូចនឹងមនុស្ស បក្សាបក្សី សត្វជើងបួន និងសត្វលូនវារ ដែលរមែងតែងតែស្លាប់។ Khmer Christian Bible ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិនបានលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ នឹងសត្វលូនវារដែរ អាល់គីតាប គេមិនបានលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ដែលនៅអស់កល្បជានិច្ចទេ គឺបែរជាយករូបសំណាកដូចជារូបតំណាងមនុស្សដែលតែងតែស្លាប់ យករូបតំណាងសត្វស្លាប សត្វជើងបួន និងសត្វលូនវារ មកគោរពថ្វាយបង្គំជំនួសវិញ។ |
ដូច្នេះ តើអ្នករាល់គ្នាប្រដូចព្រះនឹងនរណា? តើអ្នករាល់គ្នាប្រៀបធៀបព្រះអង្គជាមួយទ្រង់ទ្រាយអ្វី?
ចូរងើបភ្នែកឡើងទៅស្ថានដ៏ខ្ពស់ ហើយមើលចុះ! តើនរណាបាននិម្មិតបង្កើតរបស់ទាំងនេះ? គឺព្រះអង្គដែលនាំពលបរិវារនៅទីនោះចេញមកតាមចំនួន ទាំងហៅពួកវានីមួយៗតាមឈ្មោះ ដោយព្រះចេស្ដាដ៏ធំ និងឫទ្ធានុភាពដ៏ខ្លាំងក្លា; គ្មានណាមួយខានឡើយ។
ជាងឈើលាតខ្សែរង្វាស់គូសរាងវាដោយខ្មៅដៃ ហើយឈូសវាដោយដែកឈូស ក៏គូសរាងវាដោយប្រពាយ រួចធ្វើវាឲ្យដូចរូបរាងមនុស្ស គឺឲ្យដូចលម្អរបស់មនុស្ស ដើម្បីតម្កល់ក្នុងផ្ទះ។
នៅក្នុងក្រណាត់នោះ មានសត្វគ្រប់ប្រភេទ ដូចជាសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។
ដូច្នេះ ដោយសារយើងជាពូជពង្សរបស់ព្រះ យើងមិនត្រូវគិតថា សណ្ឋានរបស់ព្រះគឺដូចរូបឆ្លាក់ជាមាស ប្រាក់ ឬថ្ម ដែលធ្វើដោយការរចនា និងគំនិតរបស់មនុស្សឡើយ។
ពួកគេបានជំនួសសេចក្ដីពិតរបស់ព្រះ ដោយសេចក្ដីកុហក ហើយថ្វាយបង្គំ និងបម្រើអ្វីដែលត្រូវបាននិម្មិតបង្កើត ជាជាងព្រះអង្គដែលនិម្មិតបង្កើត។ ព្រះអង្គសមនឹងទទួលការលើកតម្កើងជារៀងរហូត! អាម៉ែន។
អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នាជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាតែងតែត្រូវគេនាំទៅរករូបបដិមាករដែលមិនចេះនិយាយ មិនថាត្រូវបាននាំទៅដោយរបៀបយ៉ាងណាក៏ដោយ។
ជាការពិត រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងរបស់សាសន៍ដទៃ ដូចជារស់នៅក្នុងការល្មោភកាម ការលោភលន់ ការប្រមឹក ការស៊ីផឹកអាវាសែ ការស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបបដិមាករដែលខុសនឹងក្រឹត្យវិន័យ នោះល្មមហើយ។
រីឯមនុស្សឯទៀតៗដែលមិនត្រូវបានសម្លាប់ដោយគ្រោះកាចទាំងនោះ ក៏មិនបានកែប្រែចិត្តពីស្នាដៃរបស់ខ្លួនឡើយ ហើយក៏មិនបានឈប់ថ្វាយបង្គំអារក្ស និងរូបបដិមាករមាស ប្រាក់ លង្ហិន ថ្ម និងឈើ ដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយដើរមិនរួចនោះដែរ