ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 9:28 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ក៏​ជេរ​គាត់​ថា​៖ “គឺ​អ្នកឯង​ហើយ ជា​សិស្ស​របស់​អ្នកនោះ រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​ម៉ូសេ​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​ក៏​ប្រមាថ​គាត់​ថា៖​ «ឯង​ទេ​ ជា​សិស្ស​របស់​អ្នក​នោះ​ រីឯ​យើង​វិញ​ ជា​សិស្ស​របស់​លោក​ម៉ូសេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ គេ​ដៀល​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​អ្នក​នោះ យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ខាង​គណៈ​ផារីស៊ី​ក៏​ជេរ​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​គាត់! រីឯ​យើង​វិញ យើង​ជា​សិស្ស​របស់​លោក​ម៉ូសេ!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​គេ​ដៀល‌ត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ

សូមមើលជំពូក

អាល់គីតាប

ពួក​ខាង​គណៈ​ផារីស៊ី​ក៏​ជេរ​ប្រមាថ​គាត់​ថា៖ «ឯង​ទេ​តើ​ជា​សិស្ស​របស់​គាត់! រីឯ​យើង​វិញ​យើង​ជា​សិស្ស​របស់​ណាពី​ម៉ូសា!។

សូមមើលជំពូក



យ៉ូហាន 9:28
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


ពួក​អ្នក​ដែល​ដើរកាត់​ទីនោះ​ក៏​ជេរប្រមាថ​ព្រះអង្គ​ទាំង​គ្រវី​ក្បាល


“អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។


តើ​ម៉ូសេ​មិន​បាន​ប្រគល់​ក្រឹត្យវិន័យ​នេះ​ដល់​អ្នករាល់គ្នា​ទេ​ឬ​? ប៉ុន្តែ​ក្នុង​អ្នករាល់គ្នា គ្មានអ្នកណា​ប្រព្រឹត្តតាម​ក្រឹត្យវិន័យ​នោះ​ឡើយ​។ ហេតុអ្វីបានជា​អ្នករាល់គ្នា​ចង់​សម្លាប់​ខ្ញុំ​?”។


ពួកគេ​តប​ថា​៖ “អ្នកឯង​បាន​កើតមក​ក្នុង​បាប​ទាំងស្រុង ហើយ​អ្នកឯង​កំពុង​បង្រៀន​ពួកយើង​ឬ​?”។ រួច​ពួកគេ​ក៏​បណ្ដេញ​គាត់​ចេញ​។


ប្រសិនបើ​អ្នក​អះអាងថា​អ្នក​ជា​ជនជាតិយូដា ហើយ​ពឹងផ្អែក​លើ​ក្រឹត្យវិន័យ និង​អួត​អំពី​ព្រះ


ព្រមទាំង​ធ្វើការនឿយហត់​ដោយ​ផ្ទាល់ដៃ​។ កាលណា​គេ​ជេរ យើង​ក៏​ឲ្យពរ​វិញ​; កាលណា​គេ​បៀតបៀន យើង​ក៏​ស៊ូទ្រាំ​;


ពួក​ចោរលួច មនុស្សលោភលន់ មនុស្សប្រមឹក មនុស្សជេរប្រមាថ និង​មនុស្សឆបោក មិន​អាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បាន​ឡើយ​។


កាល​គេ​ជេរប្រមាថ ក៏​ព្រះអង្គ​មិន​បាន​ជេរតប កាល​ព្រះអង្គ​រងទុក្ខ ក៏​ព្រះអង្គ​មិន​បាន​សម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គ​បាន​ផ្ទុកផ្ដាក់​អង្គទ្រង់​នឹង​ព្រះ​ដែល​ជំនុំជម្រះ​ដោយយុត្តិធម៌​។