ហើយនិយាយថា៖ “បើសិនអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមក”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើខ្ញុំប្រាប់អស់លោក ក៏អស់លោកមិនជឿឡើយ
យ៉ូហាន 8:25 - ព្រះគម្ពីរខ្មែរសាកល ពួកគេក៏សួរថា៖ “តើអ្នកជានរណា?”។ ព្រះយេស៊ូវមានបន្ទូលថា៖“គឺអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងមកម្ល៉េះ។ Khmer Christian Bible ពួកគេក៏ទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាតាំងពីដំបូងហើយថាខ្ញុំជានរណា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេទូលសួរព្រះអង្គថា៖ «តើអ្នកជានរណា?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នាពីដំបូងមកហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលសួរព្រះអង្គថា៖ «តើលោកមានឋានៈអ្វី?» ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេទូលសួរទ្រង់ថា តើអ្នកជាអ្វី ព្រះយេស៊ូវមានបន្ទូលឆ្លើយថា គឺដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នា ពីដើមរៀងមកនោះឯង អាល់គីតាប គេសួរអ៊ីសាថា៖ «តើអ្នកមានឋានៈអ្វី?» អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាតាំងពីដើមដំបូងមកម៉្លេះ។ |
ហើយនិយាយថា៖ “បើសិនអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់យើងមក”។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើខ្ញុំប្រាប់អស់លោក ក៏អស់លោកមិនជឿឡើយ
នេះជាពាក្យបន្ទាល់របស់យ៉ូហាន នៅពេលពួកយូដាចាត់ពួកបូជាចារ្យ និងពួកលេវីពីយេរូសាឡិមឲ្យមករកគាត់ ដើម្បីសួរគាត់ថា៖ “តើលោកជានរណា?”។
រួចពួកគេសួរគាត់ថា៖ “តើលោកជានរណា? ដើម្បីឲ្យពួកយើងបានផ្ដល់ចម្លើយដល់អ្នកដែលចាត់ពួកយើងឲ្យមក។ តើលោកនិយាយអ្វីអំពីខ្លួនលោក?”។
ពួកយូដាក៏ចោមរោមព្រះអង្គ ហើយនិយាយថា៖ “តើអ្នកទុកឲ្យពួកយើងភ័យអរដល់ពេលណាទៀត? បើសិនអ្នកជាព្រះគ្រីស្ទមែន ចូរប្រាប់ពួកយើងឲ្យច្បាស់មក”។
ហើយចូលទៅក្នុងវិមានអភិបាលវិញ សួរព្រះយេស៊ូវថា៖ “តើអ្នកមកពីណា?”។ ប៉ុន្តែព្រះយេស៊ូវមិនផ្ដល់ចម្លើយដល់គាត់ឡើយ។
ព្រះយេស៊ូវមានបន្ទូលនឹងហ្វូងមនុស្សសាជាថ្មីថា៖“គឺខ្ញុំជាពន្លឺនៃពិភពលោក។ អ្នកដែលមកតាមខ្ញុំ មិនដើរក្នុងសេចក្ដីងងឹតសោះឡើយ ប៉ុន្តែនឹងមានពន្លឺនៃជីវិតវិញ”។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាហើយថា: ‘អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន’។ ជាការពិត ប្រសិនបើអ្នករាល់គ្នាមិនជឿថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះទេ អ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន ”។
ទាក់ទងនឹងអ្នករាល់គ្នា ខ្ញុំមានសេចក្ដីជាច្រើនដែលត្រូវនិយាយ និងត្រូវវិនិច្ឆ័យ ប៉ុន្តែព្រះអង្គដែលចាត់ខ្ញុំឲ្យមកគឺពិតត្រង់ ហើយអ្វីៗដែលខ្ញុំឮពីព្រះអង្គ ខ្ញុំក៏ប្រាប់សេចក្ដីទាំងនោះដល់មនុស្សលោក”។