Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 22:67 - ព្រះគម្ពីរខ្មែរសាកល

67 ហើយ​និយាយថា​៖ “បើសិន​អ្នក​ជា​ព្រះ​គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ប្រសិនបើ​ខ្ញុំ​ប្រាប់​អស់លោក ក៏​អស់លោក​មិន​ជឿ​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

67 «ប្រាប់​យើង​មើល៍​ បើ​អ្នក​ជា​ព្រះគ្រិស្ដ​មែន»​ ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ទោះ​បី​ខ្ញុំ​ប្រាប់​ពួក​លោក​ ក៏​ពួក​លោក​មិន​ជឿ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

67 «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​យើង​មក​មើល៍» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​ជម្រាប​អស់​លោក​ទាំង​អស់​គ្នា ក៏​អស់​លោក​មិន​ជឿ​ខ្ញុំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

67 ពួក​គេ​សួរ​ព្រះអង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រិស្ត*​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

67 បើ​ឯង​ជា​ព្រះ‌គ្រីស្ទ​មែន ចូរ​ប្រាប់​មក​យើង​ចុះ តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​ខ្ញុំ​ជំរាប​ដល់​លោក​រាល់​គ្នា នោះ​លោក​ក៏​មិន​ព្រម​ជឿ

សូមមើលជំពូក ចម្លង

អាល់គីតាប

67 ពួក​គេ​សួរ​អ៊ីសា​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​អាល់ម៉ា‌ហ្សៀស​ឬ?»។ អ៊ីសា​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក​ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ

សូមមើលជំពូក ចម្លង




លូកា 22:67
13 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​អ័ប្រាហាំ​តប​នឹង​គាត់​ថា​: ‘បើសិន​ពួកគេ​មិន​ស្ដាប់តាម​ម៉ូសេ និង​បណ្ដា​ព្យាការី​នោះ​ទេ ទោះបីជា​មាន​អ្នកណា​បាន​រស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​ក៏ដោយ ក៏​នៅតែ​បញ្ចុះបញ្ចូល​ពួកគេ​មិន​បាន​ដែរ’”៕


ហើយ​ប្រសិនបើ​ខ្ញុំ​សួរ​អស់លោក ក៏​អស់លោក​មិន​ឆ្លើយដែរ​។


ពេលនោះ មហាបូជាចារ្យ​សួរ​ព្រះយេស៊ូវ​អំពី​ពួក​សិស្ស និង​អំពី​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។


ហេតុអ្វីបានជា​លោក​សួរ​ខ្ញុំ​ដូច្នេះ​? ចូរ​សួរ​ពួក​អ្នក​ដែល​បាន​ស្ដាប់​អ្វីដែល​ខ្ញុំ​និយាយ​នឹង​ពួកគេ​ទៅ​។ មើល៍! អ្នកទាំងនោះ​ដឹង​អ្វីៗដែល​ខ្ញុំ​និយាយ​ហើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម