ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
យ៉ូហាន 7:36 - ព្រះគម្ពីរខ្មែរសាកល ពាក្យដែលគាត់និយាយថា:‘អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ’ តើមានន័យដូចម្ដេច?”។ Khmer Christian Bible ពាក្យដែលគាត់និយាយថា អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្ដែរកមិនឃើញទេ កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដែរ តើនេះមានន័យដូចម្តេច?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានន័យដូចម្ដេច ដែលគាត់និយាយថា "អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញ" ហើយថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបាន" នោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំ តែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះឡើយ” តើមានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យដែលគាត់ថា «អ្នករាល់គ្នានឹងរកខ្ញុំ តែរកមិនឃើញទេ» ហើយថា «កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចនឹងទៅបានទេ» នេះតើមានន័យដូចម្តេច។ អាល់គីតាប គាត់មានប្រសាសន៍ថា “អ្នករាល់គ្នានឹងតាមរកខ្ញុំតែរកមិនឃើញទេ ដ្បិតអ្នករាល់គ្នាពុំអាចទៅកន្លែងដែលខ្ញុំនៅនោះបានឡើយ” តើមានន័យដូចម្ដេច?»។ |
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
“កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ ហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណា ឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាយ៉ាងនោះដែរថា: ‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’ ។
នីកូដេមទូលព្រះអង្គថា៖ “តើមនុស្សចាស់អាចកើតមកយ៉ាងដូចម្ដេចបាន? គាត់មិនអាចចូលទៅក្នុងផ្ទៃម្ដាយរបស់ខ្លួនវិញ ហើយកើតមកម្ដងទៀតទេ មែនទេ?”។
ពេលនោះ ពួកយូដារអ៊ូរទាំអំពីព្រះយេស៊ូវ ពីព្រោះព្រះអង្គមានបន្ទូលថា:“គឺខ្ញុំជានំប៉័ងដែលចុះមកពីស្ថានសួគ៌”។
ដូច្នេះ ពួកយូដាក៏ឈ្លោះប្រកែកគ្នាថា៖ “តើអ្នកនេះអាចឲ្យសាច់របស់ខ្លួនមកយើងហូបយ៉ាងដូចម្ដេចបាន?”។
មានច្រើននាក់ក្នុងពួកសិស្សរបស់ព្រះយេស៊ូវបានឮដូច្នេះ ក៏និយាយថា៖ “ពាក្យនេះធ្ងន់ធ្ងរណាស់ តើនរណាអាចទ្រាំស្ដាប់បាន?”។
អ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែរកមិនឃើញទេ ហើយអ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំនៅបានឡើយ”។
បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“ខ្ញុំនឹងចាកចេញទៅ ហើយអ្នករាល់គ្នានឹងរកខ្ញុំ ប៉ុន្តែអ្នករាល់គ្នានឹងស្លាប់ក្នុងបាបរបស់ខ្លួន។ អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ”។
យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។