សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
យ៉ូហាន 6:67 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវមានបន្ទូលនឹងសាវ័កទាំងដប់ពីរនាក់ថា៖“អ្នករាល់គ្នាក៏មិនចង់ចាកចេញដែរ មែនទេ?”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅសាវកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ចាកចេញដែរឬ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលសួរអ្នកទាំងដប់ពីរថា៖ «តើអ្នករាល់គ្នាចង់ថយទៅដែរឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូក៏មានព្រះបន្ទូលសួរសិស្សទាំងដប់ពីររូបថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវមានបន្ទូលទៅពួក១២នាក់ថា អ្នករាល់គ្នាចង់ថយទៅដែរឬ អាល់គីតាប អ៊ីសាក៏សួរសិស្សទាំងដប់ពីរនាក់ថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាចង់ចេញទៅដែរឬ?»។ |
សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ: ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស បន្ទាប់មកគឺអនទ្រេប្អូនប្រុសរបស់គាត់ យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
ថូម៉ាសដែលគេហៅថាឌីឌីម ជាម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់ មិននៅជាមួយពួកគេទេ នៅពេលព្រះយេស៊ូវយាងមក។
ព្រះយេស៊ូវទ្រង់តបនឹងពួកគេថា៖“តើខ្ញុំមិនបានជ្រើសរើសអ្នករាល់គ្នាទាំងដប់ពីរនាក់ទេឬ? ប៉ុន្តែម្នាក់ក្នុងអ្នករាល់គ្នាជាមារ”។