ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។ គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
យ៉ូហាន 6:6 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ ពីព្រោះព្រះអង្គផ្ទាល់ជ្រាបរួចហើយនូវអ្វីដែលព្រះអង្គរៀបនឹងធ្វើ។ Khmer Christian Bible ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ប៉ុណ្ណោះ ព្រោះព្រះអង្គដឹងអំពីអ្វីដែលព្រះអង្គបម្រុងធ្វើហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ អាល់គីតាប អ៊ីសាសួរដូច្នេះ ដើម្បីល្បងមើលចិត្ដលោកភីលីព តាមពិត អ៊ីសាជ្រាបអំពីកិច្ចការដែលគាត់បម្រុងនឹងធ្វើស្រេចទៅហើយ។ |
ពេលនោះមានកើតឡើងដូច្នេះ: ក្រោយពីការទាំងនោះ ព្រះបានសាកល្បងអ័ប្រាហាំ គឺព្រះអង្គមានបន្ទូលនឹងគាត់ថា៖ “អ័ប្រាហាំ!”។ គាត់ក៏ទូលតបថា៖ “មើល៍! ទូលបង្គំនៅទីនេះ!”។
ចូរពិចារណាខ្លួនឯងមើល៍ ថាតើអ្នករាល់គ្នាស្ថិតក្នុងជំនឿឬយ៉ាងណា។ ចូរពិសោធខ្លួនឯងមើល៍ចុះ។ ឬមួយក៏ខ្លួនអ្នករាល់គ្នាផ្ទាល់មិនយល់ឃើញទេឬ ថាព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងអ្នករាល់គ្នា? លើកលែងតែអ្នករាល់គ្នាជាមនុស្សធ្លាក់ចេញពីការពិសោធប៉ុណ្ណោះ។
យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។