យ៉ូហាន 6:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងមើលចិត្តលោកភីលីព តាមពិត ព្រះអង្គជ្រាបអំពីកិច្ចការដែលព្រះអង្គបម្រុងនឹងធ្វើស្រេចទៅហើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ ពីព្រោះព្រះអង្គផ្ទាល់ជ្រាបរួចហើយនូវអ្វីដែលព្រះអង្គរៀបនឹងធ្វើ។ សូមមើលជំពូកKhmer Christian Bible6 ព្រះអង្គមានបន្ទូលដូច្នេះដើម្បីល្បងលគាត់ប៉ុណ្ណោះ ព្រោះព្រះអង្គដឹងអំពីអ្វីដែលព្រះអង្គបម្រុងធ្វើហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីល្បងលគាត់ ព្រោះព្រះអង្គជ្រាបថាត្រូវធ្វើដូចម្ដេចហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ទ្រង់មានបន្ទូលសួរដូច្នេះ ដើម្បីនឹងល្បងលគាត់ទេ ព្រោះទ្រង់ជ្រាបការ ដែលទ្រង់គិតធ្វើហើយ សូមមើលជំពូកអាល់គីតាប6 អ៊ីសាសួរដូច្នេះ ដើម្បីល្បងមើលចិត្ដលោកភីលីព តាមពិត អ៊ីសាជ្រាបអំពីកិច្ចការដែលគាត់បម្រុងនឹងធ្វើស្រេចទៅហើយ។ សូមមើលជំពូក |