Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:6 - Khmer Christian Bible

6 ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់​ប៉ុណ្ណោះ​ ព្រោះ​ព្រះអង្គ​ដឹង​អំពី​អ្វី​ដែល​ព្រះអង្គ​បម្រុង​ធ្វើ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ដើម្បី​ល្បងល​គាត់ ពីព្រោះ​ព្រះអង្គផ្ទាល់​ជ្រាប​រួចហើយ​នូវ​អ្វីដែល​ព្រះអង្គ​រៀបនឹង​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​ល​គាត់ ព្រោះ​ព្រះ‌អង្គ​ជ្រាប​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះអង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ទ្រង់​មាន​បន្ទូល​សួរ​ដូច្នេះ ដើម្បី​នឹង​ល្បង​ល​គាត់​ទេ ព្រោះ​ទ្រង់​ជ្រាប​ការ ដែល​ទ្រង់​គិត​ធ្វើ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 អ៊ីសា​សួរ​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ដ​លោក​ភីលីព តាម​ពិត អ៊ីសា​ជ្រាប​អំពី​កិច្ចការ​ដែល​គាត់​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អ្នក​រាល់គ្នា​ល្បងខ្លួន​ឯង​ទៅ​ ​តើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ដែរឬ​ទេ?​ ចូរ​ពិសោធ​ខ្លួន​ឯង​ចុះ​ តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ទេឬ?​ លើកលែង​តែ​អ្នក​រាល់គ្នា​ត្រូវបាន​បដិសេធ​ចោល​ប៉ុណ្ណោះ​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​ ការ​នឿយ​ហត់​ ព្រម​ទាំង​ការ​ស៊ូទ្រាំ​របស់​អ្នក​ហើយ​ ទាំង​ដឹង​ថា​ អ្នក​មិន​អាច​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​អាក្រក់​បាន​ឡើយ។​ អ្នក​បាន​ល្បងល​ពួកអ្នក​ដែល​ហៅ​ខ្លួន​ឯង​ថា​ជាសាវក​ ប៉ុន្ដែ​ពួកគេ​មិន​មែនជា​សាវក​ទេ​ គឺ​អ្នក​បាន​ឃើញ​ថា​ ពួកគេ​ជា​អ្នក​ភូតភរ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម