ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 6:5 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រឡើង ហើយ​ឃើញ​ថា​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កំពុង​មករក​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ភីលីព​ថា​៖“តើ​យើង​ទិញ​នំប៉័ង​មក​ពីណា ដើម្បីឲ្យ​អ្នកទាំងនេះ​បាន​ហូប​?”។

សូមមើលជំពូក

Khmer Christian Bible

នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះអង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ឃើញ​បណ្ដា‌ជន​មក​តាម​គាត់​ច្រើន​កុះ‌ករ​យ៉ាង​នេះ អ៊ីសា​សួរ​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

សូមមើលជំពូក



យ៉ូហាន 6:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សិស្ស​ទូលថា​៖ “នៅ​ទីរហោស្ថាន​នេះ តើឲ្យ​យើងខ្ញុំ​យក​នំប៉័ង​ដ៏ច្រើនម្ល៉េះ​មក​ពីណា ដើម្បី​ចម្អែត​មនុស្សជាច្រើន​សន្ធឹក​ដូច្នេះ​?”។


ពួកគេ​ក៏​ជិះ​ទូក​ចេញទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែក្រុមពួកគេ​។


នៅពេល​ពួក​សាវ័ក​ត្រឡប់មកវិញ ពួកគេ​រៀបរាប់ប្រាប់​ព្រះយេស៊ូវ​អំពី​អ្វីៗដែល​ពួកគេ​បាន​ធ្វើ​។ បន្ទាប់មក ព្រះយេស៊ូវ​ក៏​នាំ​ពួកគេ​បណ្ដោះខ្លួន​ទៅ​ទីក្រុង​មួយ​ដែល​គេ​ហៅថា​បេតសៃដា តែក្រុមពួកគេ​។


នៅ​ថ្ងៃបន្ទាប់ ព្រះយេស៊ូវ​មានព្រះទ័យ​ចង់​ចេញទៅ​កាលីឡេ‍។ ព្រះអង្គ​ទ្រង់​រក​ភីលីព ហើយ​មានបន្ទូល​នឹង​គាត់​ថា៖“ចូរ​មកតាម​ខ្ញុំ​!”។


ភីលីព​មក​ពី​បេតសៃដា ដែលជា​ទីក្រុង​របស់​អនទ្រេ និង​ពេត្រុស​។


ភីលីព​រក​ណាថាណែល ហើយ​ប្រាប់​គាត់​ថា​៖ “យើង​រកឃើញ​ព្រះអង្គ​ដែល​ម៉ូសេ និង​បណ្ដា​ព្យាការី​បាន​សរសេរ​ទុក​នៅក្នុង​ក្រឹត្យវិន័យ​ហើយ គឺ​យេស៊ូវ​ពី​ណាសារ៉ែត ជា​កូន​របស់​យ៉ូសែប”។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


ណាថាណែល​ទូល​ព្រះអង្គ​ថា​៖ “តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាងដូចម្ដេច​?”‍។ ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា​៖“មុន​ភីលីព​បាន​ហៅ​អ្នក ខ្ញុំ​ឃើញ​អ្នក​នៅ​ក្រោម​ដើមល្វា​ហើយ”។


តើ​អ្នករាល់គ្នា​មិន​និយាយ​ថា​: ‘នៅ​បួនខែ​ទៀត បាន​ដល់​រដូវច្រូតកាត់’ ទេ​ឬ​? មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ងើបភ្នែកឡើង​មើល​ទៅ​វាលស្រែ ដែល​ក្រហមល្មមសម្រាប់​ការច្រូតកាត់​ហើយ​។