Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:5 - Khmer Christian Bible

5 នៅ​ពេល​ព្រះយេស៊ូ​ទត​ទៅ​ នោះ​ក៏​ឃើញ​បណ្តាជន​ច្រើន​កុះករ​កំពុង​មក​ឯ​ព្រះអង្គ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​លោក​ភីលីព​ថា៖​ «តើ​ឲ្យ​យើង​ទិញ​នំប៉័ង​ពី​ណា​មក​ ដើម្បី​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេស៊ូវ​ទ្រង់​ងើបព្រះនេត្រឡើង ហើយ​ឃើញ​ថា​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​កំពុង​មករក​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ភីលីព​ថា​៖“តើ​យើង​ទិញ​នំប៉័ង​មក​ពីណា ដើម្បីឲ្យ​អ្នកទាំងនេះ​បាន​ហូប​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ ឃើញ​មនុស្ស​កក‌កុញ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​នំបុ័ង​នៅ​ឯ​ណា​ឲ្យ​មនុស្ស​ទាំង​នេះ​បរិ‌ភោគ​បាន?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះអង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ព្រះ‌យេស៊ូវ​ទ្រង់​ងើប​ព្រះ‌នេត្រ​ឡើង ឃើញ​មនុស្ស​កក‌កុញ​មក​ឯ​ទ្រង់ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ភីលីព​ថា យើង​នឹង​ទិញ​នំបុ័ង​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បាន​បរិភោគ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ៊ីសា​ឃើញ​បណ្ដា‌ជន​មក​តាម​គាត់​ច្រើន​កុះ‌ករ​យ៉ាង​នេះ អ៊ីសា​សួរ​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​


ដូច្នេះ​ គេ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ទៅ​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​


ពេល​ពួក​សាវក​បាន​ត្រលប់​មក​វិញ​ហើយ​ ក៏​រៀប​រាប់​ប្រាប់​ព្រះអង្គ​អំពី​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​ ហើយ​ព្រះអង្គ​ក៏​នាំ​ពួកគេ​ចេញ​ទៅ​ដោយឡែក​ទៅ​ក្រុង​មួយ​ឈ្មោះ​បេតសៃដា។​


ថ្ងៃ​បន្ទាប់​មក​ ព្រះយេស៊ូ​ចង់​ទៅ​ស្រុក​កាលីឡេ​ ហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីព​ ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ»។​


លោក​ភីលីព​នេះ​ មកពី​ក្រុង​បេតសៃដា​ ដែល​លោក​អនទ្រេ​ និង​លោក​ពេត្រុស​នៅ​ក្រុង​នោះ​ដែរ។​


លោក​ភីលីព​បាន​ទៅ​ជួប​លោក​ណាថាណែល​ ហើយ​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអង្គ​ ដែល​លោក​ម៉ូសេ​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​បាន​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​វិន័យ​ហើយ​ គឺ​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប»​


ពេល​នោះ​ លោក​ណាថាណែល​ក៏​សួរ​គាត់​ថា៖​ «តើ​មាន​អ្វី​ដែល​ល្អ​អាច​ចេញ​ពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​ឬ?»​ លោក​ភីលីព​ឆ្លើយ​ថា៖​ «ចូរ​មក​មើល​ចុះ»។​


លោក​ណាថាណែល​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ស្គាល់​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?»​ ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «មុន​ពេល​ភីលីព​ហៅ​អ្នក​ ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​រួច​ទៅ​ហើយ»។​


តើ​អ្នក​រាល់គ្នា​មិន​និយាយ​ទេ​ឬ​ថា​ នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត​ហើយ?​ មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​សម្លឹង​មើល​ទៅ​វាល​ស្រែ​ដែល​ទុំ​ល្មម​ច្រូត​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម