នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
យ៉ូហាន 6:15 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ជ្រាបថា ពួកគេរៀបនឹងមកចាប់ព្រះអង្គឲ្យធ្វើជាស្ដេច ដូច្នេះព្រះអង្គយាងចាកចេញទៅភ្នំម្ដងទៀតតែព្រះអង្គឯង។ Khmer Christian Bible ពេលព្រះយេស៊ូដឹងថា ពួកគេបម្រុងមកបង្ខំព្រះអង្គឲ្យធ្វើជាស្ដេច នោះព្រះអង្គក៏យាងតែម្នាក់ឯងឡើងទៅលើភ្នំវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គដោយកម្លាំង ដើម្បីតាំងឡើងជាស្តេច ទ្រង់ក៏ចេញពីគេឡើងទៅលើភ្នំ តែមួយអង្គឯងម្តងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូជ្រាបថា គេបម្រុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្ដេចដូច្នេះ ព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះយេស៊ូវក៏ថយឡើងទៅលើភ្នំតែ១អង្គទ្រង់វិញទៀត ពីព្រោះទ្រង់ជ្រាបថា គេគិតមកចាប់ទ្រង់ដោយកំឡាំង ដើម្បីនឹងតាំងឡើងជាស្តេច។ អាល់គីតាប អ៊ីសាជ្រាបថាគេបម្រុងនឹងចាប់គាត់យកទៅតែងតាំងជាស្ដេចដូច្នេះ អ៊ីសាក៏ចាកចេញពីគេឡើងទៅលើភ្នំសាជាថ្មី តែឯង។ |
នៅពេលទតឃើញហ្វូងមនុស្សទាំងនេះ ព្រះយេស៊ូវក៏យាងឡើងទៅលើភ្នំ។ ក្រោយពីព្រះអង្គគង់ចុះ ពួកសិស្សរបស់ព្រះអង្គចូលមកជិតព្រះអង្គ
ពួកអ្នកដែលដើរពីមុខពីក្រោយ ក៏ស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់!
ថា៖ “សូមឲ្យមានព្រះពរដល់ព្រះមហាក្សត្រ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! សូមឲ្យមានសេចក្ដីសុខសាន្តនៅស្ថានសួគ៌ និងសិរីរុងរឿងនៅស្ថានដ៏ខ្ពស់បំផុត!”។
ព្រះយេស៊ូវទ្រង់តបថា៖“អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះ ម្ល៉េះសមពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធ ដើម្បីកុំឲ្យខ្ញុំត្រូវគេប្រគល់ទៅពួកជនជាតិយូដាឡើយ។ ប៉ុន្តែឥឡូវនេះ អាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ”។
នៅថ្ងៃបន្ទាប់ ហ្វូងមនុស្សដែលនៅត្រើយម្ខាងដដែលនោះបានដឹងថា គ្មានទូកតូចផ្សេងនៅទីនោះឡើយ លើកលែងតែទូកតូចមួយប៉ុណ្ណោះ ហើយដឹងថាព្រះយេស៊ូវមិនបានយាងចូលក្នុងទូកនោះជាមួយពួកសិស្សរបស់ព្រះអង្គទេ គឺពួកសិស្សបានចេញទៅតែគ្នាគេ។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។