យ៉ូហាន 4:47 - ព្រះគម្ពីរខ្មែរសាកល នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។ Khmer Christian Bible ពេលគាត់ឮថាព្រះយេស៊ូកំពុងយាងពីស្រុកយូដាមកស្រុកកាលីឡេ នោះគាត់ក៏ចេញទៅជួបព្រះអង្គ ហើយអង្វរសុំឲ្យព្រះអង្គយាងទៅប្រោសកូនប្រុសរបស់គាត់ ដ្បិតកូននោះជិតស្លាប់ហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោក ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យជាសះស្បើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ អាល់គីតាប កាលគាត់ដឹងថា អ៊ីសាបានមកពីស្រុកយូដាមកស្រុកកាលីឡេនេះ គាត់ក៏ទៅរកអ៊ីសា ទូរអាសូមអ៊ីសាទៅប្រោសកូនរបស់គាត់ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។ |
បន្ទាប់ពីព្រះយេស៊ូវប្រសូតនៅបេថ្លេហិមក្នុងយូឌា នាសម័យព្រះបាទហេរ៉ូឌ មើល៍! មានពួកហោរាចារ្យពីទិសខាងកើតបានមកដល់យេរូសាឡិម
នៅពេលឮថាជាព្រះយេស៊ូវអ្នកណាសារ៉ែត គាត់ក៏ចាប់ផ្ដើមស្រែកឡើងថា៖ “ព្រះយេស៊ូវ បុត្រដាវីឌអើយ! សូមអាណិតមេត្តាទូលបង្គំផង!”។
ពេលនោះ មើល៍! មានបុរសម្នាក់ឈ្មោះយ៉ៃរ៉ុស ជាមេគ្រប់គ្រងសាលាប្រជុំបានមក។ គាត់ក្រាបទៀបព្រះបាទារបស់ព្រះយេស៊ូវ ហើយទូលអង្វរព្រះអង្គឲ្យយាងទៅផ្ទះរបស់គាត់
ម៉ាថាទូលព្រះយេស៊ូវថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ។
លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។
លីដានៅជិតយ៉ុបប៉េ ដូច្នេះនៅពេលពួកសិស្សឮថាពេត្រុសនៅទីនោះ ពួកគេក៏ចាត់បុរសពីរនាក់ឲ្យទៅរកគាត់ អង្វរថា៖ “សូមមកឯពួកយើងកុំបង្អង់ឡើយ!”។