ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។
យ៉ូហាន 21:1 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវបានសម្ដែងអង្គទ្រង់ដល់ពួកសិស្សម្ដងទៀត នៅបឹងទីបេរាស។ ព្រះអង្គបានសម្ដែងអង្គទ្រង់យ៉ាងនេះ: Khmer Christian Bible ក្រោយពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានបង្ហាញខ្លួនឲ្យពួកសិស្សរបស់ព្រះអង្គឃើញម្តងទៀតនៅបឹងទីបេរាស គឺព្រះអង្គបានបង្ហាញឲ្យឃើញបែបយ៉ាងនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក ព្រះយេស៊ូវបង្ហាញអង្គទ្រង់ឲ្យពួកសិស្សឃើញម្តងទៀត នៅមាត់សមុទ្រទីបេរាស ហើយព្រះអង្គបង្ហាញអង្គទ្រង់ឲ្យគេឃើញបែបយ៉ាងនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ព្រះយេស៊ូបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺព្រះអង្គបង្ហាញឲ្យគេឃើញដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ព្រះយេស៊ូវទ្រង់សំដែងអង្គទ្រង់ ឲ្យពួកសិស្សឃើញម្តងទៀត ត្រង់សមុទ្រទីបេរាស គឺទ្រង់សំដែងមកបែបយ៉ាងនេះ អាល់គីតាប ក្រោយមក អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺអ៊ីសាបង្ហាញឲ្យគេឃើញដូចតទៅ៖ |
ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។
រីឯសិស្សទាំងដប់មួយនាក់បានទៅកាលីឡេ ដល់ភ្នំមួយជាកន្លែងដែលព្រះយេស៊ូវបានកំណត់ឲ្យពួកគេទៅ។
ចូរប្រញាប់ទៅប្រាប់ពួកសិស្សរបស់ព្រះអង្គថា: ‘ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ មើល៍! ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ’។ មើល៍! ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ!”។
បន្ទាប់ពីការទាំងនេះ ព្រះអង្គបានលេចមកក្នុងទ្រង់ទ្រាយផ្សេងដល់សិស្សពីរនាក់ ពេលពួកគេកំពុងដើរទៅជនបទ។
ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
នេះជាលើកទីបីហើយ ដែលព្រះយេស៊ូវលេចមកដល់ពួកសិស្ស ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
មានទូកតូចផ្សេងៗមកពីទីបេរាស ជិតកន្លែងដែលគេបានហូបនំប៉័ង ក្រោយពីព្រះអម្ចាស់បានអរព្រះគុណ។
បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។