“មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។
យ៉ូហាន 20:7 - ព្រះគម្ពីរខ្មែរសាកល ហើយឃើញកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គ មិននៅជាមួយក្រណាត់ផាឌិបទេ គឺបានមូរទុកនៅកន្លែងមួយដោយឡែក។ Khmer Christian Bible រីឯកន្សែងដែលបានរុំព្រះសិររបស់ព្រះអង្គមិននៅជាមួយក្រណាត់ទេសឯកនោះទេ គឺបានឆ្មូលទុកនៅកន្លែងមួយដោយឡែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយក្រណាត់ដែលគ្របព្រះសិរព្រះអង្គ មិននៅជាមួយសំពត់ស្នបទេ គឺបានបត់ដាក់នៅដោយឡែកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងក្រណាត់ដែលគេគ្របព្រះសិរសាព្រះអង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឃើញកន្សែងដែលគ្របព្រះសិរទ្រង់ មិននៅជាមួយនឹងសំពត់ស្នបនោះទេ គឺបានបត់ដាក់នៅទីកន្លែងដោយខ្លួនវិញ អាល់គីតាប ព្រមទាំងក្រណាត់ដែលគេគ្របក្បាលអ៊ីសា មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។ |
“មានម្នាក់ទៀតបានចូលមក និយាយថា: ‘ព្រះករុណាអើយ មើល៍! មួយមីណារបស់ទ្រង់ ដែលខ្ញុំព្រះបាទបានទុកក្នុងកន្សែង។
អ្នកដែលស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំដៃ និងជើង ហើយមុខគាត់ក៏មានកន្សែងរុំដែរ។ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ”។
ពួកគេក៏យកព្រះសពព្រះយេស៊ូវទៅ ហើយរុំនឹងក្រណាត់ផាឌិប ជាមួយគ្រឿងក្រអូប តាមទម្លាប់រៀបចំបញ្ចុះសពរបស់ជនជាតិយូដា។
ស៊ីម៉ូនពេត្រុសក៏មកតាមក្រោយគាត់ដែរ ហើយចូលទៅក្នុងរូងផ្នូរ ឃើញក្រណាត់ផាឌិបដាក់នៅទីនោះ