ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
យ៉ូហាន 20:13 - ព្រះគម្ពីរខ្មែរសាកល ទូតទាំងនោះសួរនាងថា៖ “ស្ត្រីអើយ ហេតុអ្វីបានជានាងយំ?”។ នាងឆ្លើយថា៖ “ពីព្រោះគេយកព្រះអម្ចាស់របស់ខ្ញុំទៅហើយ ខ្ញុំមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ”។ Khmer Christian Bible ទេវតាទាំងនោះបានសួរនាងថា៖ «នាងអើយ ហេតុអ្វីនាងយំ?» នាងឆ្លើយប្រាប់ថា៖ «ពួកគេបានយកព្រះអម្ចាស់របស់ខ្ញុំ ខ្ញុំមិនដឹងថាពួកគេដាក់ព្រះអង្គនៅកន្លែងណាទេ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅទេវតាវិញថា៖ «មានគេយកសពព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតានោះសួរថា នាងអើយ ហេតុអ្វីបានជាយំ នាងឆ្លើយថា ពីព្រោះគេបានយកព្រះអម្ចាស់ខ្ញុំទៅបាត់ ហើយខ្ញុំមិនដឹងជាគេទុកទ្រង់នៅឯណាទេ អាល់គីតាប ម៉ាឡាអ៊ីកាត់ពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅម៉ាឡាអ៊ីកាត់វិញថា៖ «មានគេយកសពអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។ |
ពេលសម្រាប់យំសោក និងពេលសម្រាប់សើចសប្បាយ; ពេលសម្រាប់កាន់ទុក្ខ និងពេលសម្រាប់លោតកញ្ឆេង;
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងទាំងនេះដែលអ្នករាល់គ្នានិយាយគ្នាតាមផ្លូវ ជារឿងអ្វី?”។ ពួកគេក៏ឈរស្ងៀម ទាំងមានទឹកមុខស្រងូតស្រងាត់។
ព្រះយេស៊ូវទតឃើញម្ដាយរបស់ព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈរនៅក្បែរ ក៏មានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ មើល៍! កូនរបស់អ្នក”។
ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ហេតុអ្វីបានជានាងយំ? តើនាងរកនរណា?”។ នាងស្មានថាជាអ្នកថែសួន ក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ ប្រសិនបើលោកបានយកម្នាក់នោះទៅ សូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅឯណាផង ខ្ញុំនឹងយកគាត់មកវិញ”។
នាងក៏រត់ទៅរកស៊ីម៉ូនពេត្រុស និងសិស្សម្នាក់ទៀតដែលព្រះយេស៊ូវទ្រង់ស្រឡាញ់ ហើយប្រាប់ពួកគេថា៖ “គេយកព្រះអម្ចាស់ចេញពីរូងផ្នូរហើយ យើងមិនដឹងថាគេដាក់ព្រះអង្គនៅឯណាទេ!”។
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។