ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 2:20 - ព្រះគម្ពីរខ្មែរសាកល

ពួកយូដា​និយាយថា​៖ “ព្រះវិហារ​នេះ​សាងសង់​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តើ​អ្នក​នឹង​លើកឡើងវិញ​ក្នុង​បី​ថ្ងៃ​ឬ​?”។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ពួក​ជនជាតិ​យូដា​ឆ្លើយ​វិញ​ថា៖​ «គេ​ចំណាយ​ពេល​សែសិប​ប្រាំមួយ​ឆ្នាំ​ ដើម្បី​សង់​ព្រះវិហារ​នេះ​ រីឯ​អ្នក​វិញ​ តើ​អ្នក​នឹង​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​តែ​បី​ថ្ងៃ​ឬ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​សាសន៍​យូដា​ទូល​ថា៖ «គេ​សង់​ព្រះ‌វិហារ​នេះ​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តែ​លោក​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​ឬ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ពួក​សាសន៍​យូដា​ទូល​ថា គេ​សង់​ព្រះ‌វិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ម៉ាស្ជិទ​នេះ រីឯ​អ្នក អ្នក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។

សូមមើលជំពូក



យ៉ូហាន 2:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ចង្អុល​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះវិហារ​។


មាន​អ្នកខ្លះ​កំពុង​និយាយ​អំពី​ព្រះវិហារ​ថា​បាន​តុបតែង​ដោយ​ថ្ម​ដ៏ល្អប្រណិត និង​ដោយ​តង្វាយញែកជាវិសុទ្ធសម្រាប់ព្រះ​។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖


នេះ​ជា​ពាក្យបន្ទាល់​របស់​យ៉ូហាន នៅពេល​ពួកយូដា​ចាត់​ពួក​បូជាចារ្យ និង​ពួកលេវី​ពី​យេរូសាឡិម​ឲ្យមក​រក​គាត់ ដើម្បី​សួរ​គាត់​ថា​៖ “តើ​លោក​ជា​នរណា​?”។


ហើយ​ត្រូវគេ​បញ្ចុះ រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ស្របតាម​ព្រះគម្ពីរ