Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅពេល​ព្រះយេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះវិហារ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ចង្អុល​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះវិហារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 កាល​ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ​វិហារ​ទៅ​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះ​វិហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ ព្រះ‌យេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​វិមាន​ផ្សេងៗ​ក្នុង​ព្រះ‌វិហារ ថ្វាយ​ព្រះអង្គ​ទត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កាល​ព្រះ‌យេស៊ូវ ទ្រង់​កំពុង​តែ​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ នោះ​ពួក​សិស្ស​ក៏​មក​ចង្អុល​បង្ហាញ​អស់​ទាំង​មន្ទីរ​នៃ​ព្រះ‌វិហារ ថ្វាយ​ទ្រង់​ទត

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ពេល​នោះ អ៊ីសា​កំពុង​ចេញ​ពី​ម៉ាស្ជិទ ពួក​សិស្ស​ចូល​មក​ជិត ចង្អុល​បង្ហាញ​សំណង់​ផ្សេងៗ​ក្នុង​ម៉ាស្ជិទ ឲ្យ​គាត់​មើល។

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់ពី​ព្រះយេស៊ូវ​យាង​មកដល់​ព្រះវិហារ ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូលមកជិត​ព្រះអង្គ ខណៈដែល​ព្រះអង្គ​កំពុង​បង្រៀន ហើយ​សួរថា​៖ “តើ​អ្នក​ធ្វើ​ការទាំងនេះ​ដោយ​សិទ្ធិអំណាច​អ្វី? តើ​នរណា​ប្រគល់​សិទ្ធិអំណាច​នេះ​ដល់​អ្នក?”។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នា​មិន​ឃើញ​ខ្ញុំ​ទៀតឡើយ រហូតទាល់តែ​អ្នករាល់គ្នា​និយាយថា​:‘សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់’”៕


ពួកយូដា​និយាយថា​៖ “ព្រះវិហារ​នេះ​សាងសង់​អស់​សែសិប​ប្រាំមួយ​ឆ្នាំ តើ​អ្នក​នឹង​លើកឡើងវិញ​ក្នុង​បី​ថ្ងៃ​ឬ​?”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម