រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។
យ៉ូហាន 19:39 - ព្រះគម្ពីរខ្មែរសាកល នីកូដេមជាអ្នកដែលធ្លាប់មករកព្រះអង្គកាលពីមុននៅពេលយប់ ក៏មកដែរ ទាំងយកល្បាយផ្សំពីជ័រល្វីងទេស និងក្រឹស្នា ប្រមាណសាមសិបគីឡូក្រាម។ Khmer Christian Bible រីឯលោកនីកូដេមដែលបានទៅជួបព្រះយេស៊ូទាំងយប់កាលពីមុនក៏បានមកជាមួយដែរ ហើយគាត់បានយកល្បាយជ័រក្រអូប និងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាមមកជាមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនីកូដេម ដែលពីមុនបានទៅរកព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា ប្រហែលជាហាសិបគីឡូក្រាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកនីកូដេម ដែលមកគាល់ព្រះយេស៊ូទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូប ប្រមាណជាកន្លះហាបមកផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយលោកនីកូដេម ដែលពីមុនបានទៅឯព្រះយេស៊ូវទាំងយប់ ក៏មកដែរ លោកយកជ័រល្វីងទេសលាយនឹងក្រឹស្នា បានប្រហែលជា១រយនាលិមក អាល់គីតាប រីឯលោកនីកូដេម ដែលមកជួបអ៊ីសាទាំងយប់កាលពីមុន ក៏បានមកដែរ។ លោកយកជ័រល្វីងទេស លាយនឹងគ្រឿងក្រអូបប្រមាណជាកន្លះហាបមកផង។ |
រួចយ៉ូសែបបញ្ជាពួកបាវបម្រើរបស់គាត់ដែលជាគ្រូពេទ្យឲ្យអប់សពឪពុកគាត់ ពួកគ្រូពេទ្យក៏អប់សពអ៊ីស្រាអែល។
អស់ទាំងព្រះពស្ត្ររបស់ព្រះករុណា ជាជ័រល្វីងទេស ក្រឹស្នា និងឈើអែម; គ្រឿងតន្ត្រីមានខ្សែមកពីវិមានភ្លុក ធ្វើឲ្យព្រះករុណាអរសប្បាយ។
គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ រហូតដល់គាត់នាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជម្នះ
យ៉ាងណាមិញ មនុស្សមុនគេជាច្រើននឹងត្រឡប់ជាក្រោយគេ រីឯមនុស្សក្រោយគេនឹងត្រឡប់ជាមុនគេវិញ៕
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
នៅពេលថ្ងៃសប្ប័ទកន្លងផុតហើយ ម៉ារាអ្នកម៉ាក់ដាឡា ម៉ារាម្ដាយរបស់យ៉ាកុប និងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីទៅលាបព្រះសពព្រះយេស៊ូវ។
ពេលនោះ ម៉ារាយកប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃចំណុះបីរយមិល្លីលីត្រ លាបព្រះបាទារបស់ព្រះយេស៊ូវ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង។ ផ្ទះនោះក៏ពេញទៅដោយក្លិនប្រេងក្រអូប។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរបណ្ដោយនាងចុះ! នាងបានទុកប្រេងក្រអូបនេះសម្រាប់ថ្ងៃនៃការបញ្ចុះសពខ្ញុំ។