Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:39 - Khmer Christian Bible

39 រីឯ​លោក​នីកូដេម​ដែល​បាន​ទៅ​ជួប​ព្រះយេស៊ូ​ទាំង​យប់​កាល​ពីមុន​ក៏​បាន​មក​ជាមួយ​ដែរ​ ហើយ​គាត់​បាន​យក​ល្បាយ​ជ័រ​ក្រអូប​ និង​គ្រឿង​ក្រអូប​ប្រហែល​ហាសិប​គីឡូក្រាម​មក​ជាមួយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 នីកូដេម​ជា​អ្នក​ដែល​ធ្លាប់​មករក​ព្រះអង្គ​កាលពីមុន​នៅ​ពេលយប់ ក៏​មក​ដែរ ទាំង​យក​ល្បាយ​ផ្សំ​ពី​ជ័រល្វីងទេស និង​ក្រឹស្នា ប្រមាណ​សាមសិបគីឡូក្រាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 លោក​នីកូ‌ដេម ដែល​ពី​មុន​បាន​ទៅ​រក​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា ប្រហែល​ជា​ហាសិប​គីឡូក្រាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីង‌ទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

39 រីឯ​លោក​នីកូដេម ដែល​មក​ជួប​អ៊ីសា​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប​ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:39
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​មិន​កាច់​ដើម​ត្រែង​ណា​ដែល​ហៀប​នឹង​បាក់​ ហើយ​ក៏​មិន​ពន្លត់​ប្រឆេះ​ណា​ដែល​នៅ​ហុយ​ដែរ​ រហូត​ដល់​ព្រះអង្គ​នាំ​យុត្តិធម៌​ឲ្យ​មាន​ជ័យ​ជម្នះ​


មនុស្ស​ជា​ច្រើន​ដែល​នៅ​មុខ​គេនឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​ ឯ​អ្នក​នៅ​ក្រោយ​បង្អស់​នឹង​នៅ​មុខ​គេ​វិញ។​


ពេល​ចូល​មក​ក្នុង​ផ្ទះ​ ពួកគេ​ក៏​ឃើញ​បុត្រ​តូច​នៅ​ជាមួយ​នាង​ម៉ារា​ជា​ម្ដាយ​ ពួកគេ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ​ ព្រម​ទាំង​បើក​យក​ទ្រព្យ​សម្បត្ដិ​របស់​ខ្លួន​ថ្វាយ​ដល់​ព្រះអង្គ​ជា​តង្វាយ​ មាន​មាស កំញ៉ាន​ និង​ជ័រ​ក្រអូប។​


កាល​ថ្ងៃ​សប្ប័ទ​កន្លង​ផុត​ទៅ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​នាង​សាឡូមេ​បាន​ទិញ​គ្រឿង​ក្រអូប​ ដើម្បី​យក​ទៅ​លាប​លើ​សព​ព្រះអង្គ​


នៅ​ពេល​នោះ​ នាង​ម៉ារា​យក​ប្រេង​ក្រអូប​ទេពិ្វរូ​សុទ្ធ​ដ៏​មាន​តម្លៃ​ ចំណុះ​ប្រហែល​កន្លះ​លីត្រ​ មក​ចាក់​លាប​បាទា​របស់​ព្រះយេស៊ូ​ រួច​ជូត​បាទា​របស់​ព្រះអង្គ​ដោយ​សក់​របស់​នាង​ ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយ​ភាយ​ពេញ​ក្នុង​ផ្ទះ​


ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ទុក​ឲ្យ​នាង​ធ្វើ​ចុះ!​ ដ្បិត​នាង​ទុក​ប្រេង​ក្រអូប​នេះ​ សម្រាប់​ថ្ងៃ​បញ្ចុះ​សព​របស់​ខ្ញុំ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម