យ៉ូហាន 18:6 - ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គមានបន្ទូលថា:“គឺខ្ញុំហ្នឹងហើយ” ពួកគេបានថយទៅក្រោយ ហើយដួលទៅលើដី។ Khmer Christian Bible ពេលព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គឺខ្ញុំនេះហើយ» នោះពួកគេក៏ថយក្រោយ ហើយដួលទៅលើដី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គមានព្រះបន្ទូលទៅគេថា «គឺខ្ញុំហ្នឹងហើយ» គេក៏ថយក្រោយ ដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូមានព្រះបន្ទូលទៅគេថា “គឺខ្ញុំហ្នឹងហើយ” ដូច្នេះ គេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់មានបន្ទូលទៅគេថា គឺខ្ញុំនេះហើយ នោះគេក៏ថយក្រោយ ដួលផ្ងារទាំងអស់គ្នា អាល់គីតាប កាលអ៊ីសាប្រាប់គេថា “គឺខ្ញុំហ្នឹងហើយ”ដូច្នេះគេថយក្រោយ ហើយដួលដាច់ផ្ងារទាំងអស់គ្នា។ |
នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។
ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។ ព្រះអង្គមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ”។ រីឯយូដាសដែលក្បត់ព្រះអង្គក៏ឈរជាមួយពួកគេដែរ។
ព្រះអង្គទ្រង់សួរពួកគេម្ដងទៀតថា៖“តើអ្នករាល់គ្នារកនរណា?”។ ពួកគេឆ្លើយថា៖ “យេស៊ូវអ្នកណាសារ៉ែត”។