Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 18:5 - ព្រះគម្ពីរខ្មែរសាកល

5 ពួកគេ​ឆ្លើយថា​៖ “យេស៊ូវ​អ្នកណាសារ៉ែត”។ ព្រះអង្គ​មានបន្ទូលថា​៖“គឺ​ខ្ញុំ​ហ្នឹងហើយ”។ រីឯ​យូដាស​ដែល​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រក​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត»។​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ!»​ ឯ​យូដាស​ដែល​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​ឈរ​ជាមួយ​ពួកគេ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស ក៏​ឈរ​នៅ​ជា​មួយ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គេ​ទូល​ព្រះអង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះអង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 គេ​ទូល​ឆ្លើយ​ថា រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គេ​ថា គឺ​ខ្ញុំ​នេះ​ហើយ ឯ​យូដាស​ដែល​បញ្ជូន​ទ្រង់ ក៏​ឈរ​នៅ​ជា​មួយ​នឹង​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គេ​ជម្រាប​អ៊ីសា​ថា៖ «រក​ឈ្មោះ​អ៊ីសា​ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ អ៊ីសា​ប្រាប់​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​អ៊ីសា​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 18:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹកមុខ​របស់ពួកគេ​ធ្វើបន្ទាល់​ទាស់នឹង​ពួកគេ​; ពួកគេ​សម្ដែង​បាប​របស់ខ្លួន​ដូច​សូដុម​; ពួកគេ​មិន​លាក់បាំង​ឡើយ​។ វេទនា​ដល់​ព្រលឹង​របស់ពួកគេ​ហើយ ដ្បិត​ពួកគេ​បាន​នាំ​មហន្តរាយ​មក​លើ​ខ្លួនឯង​។


គឺ​ទៅ​ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ណាសារ៉ែត ហើយ​រស់នៅ​ទីនោះ ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​បណ្ដា​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​: “ព្រះអង្គ​នឹង​ត្រូវគេ​ហៅថា អ្នកណាសារ៉ែត”៕


ហ្វូងមនុស្ស​ក៏​ឆ្លើយថា​៖ “នេះ​ជា​ព្យាការី​យេស៊ូវ​ពី​ណាសារ៉ែត​ក្នុង​កាលីឡេ”។


ណាថាណែល​និយាយ​នឹង​គាត់​ថា​៖ “តើ​អាច​មាន​អ្វី​ល្អ ពី​ណាសារ៉ែត‍ឬ​?”‍។ ភីលីព​ប្រាប់​គាត់​ថា​៖ “ចូរ​មក​មើល​ចុះ”។


ព្រះយេស៊ូវ​បាន​ជ្រាប​អ្វីៗ​ទាំងអស់​ដែល​នឹង​កើតឡើង​ដល់​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​យាង​ចេញទៅ ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​រក​នរណា​?”។


នៅពេល​ព្រះអង្គ​មានបន្ទូលថា​:“គឺ​ខ្ញុំ​ហ្នឹងហើយ” ពួកគេ​បាន​ថយ​ទៅ​ក្រោយ ហើយ​ដួល​ទៅ​លើដី​។


ពីឡាត់​ក៏​សរសេរ​ផ្លាកសញ្ញា​មួយ​ដែរ ហើយ​បិទ​នៅលើ​ឈើឆ្កាង​។ ផ្លាកនោះ​មាន​សរសេរ​ថា “យេស៊ូវ​អ្នកណាសារ៉ែត ស្ដេចនៃជនជាតិយូដា”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម