ពួកគេក៏ទុកព្រះបន្ទូលនេះតែក្នុងពួកគេ ទាំងជជែកគ្នាថា “រស់ឡើងវិញពីចំណោមមនុស្សស្លាប់” មានន័យដូចម្ដេច។
យ៉ូហាន 16:17 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នកខ្លះក្នុងពួកសិស្សរបស់ព្រះអង្គនិយាយគ្នាទៅវិញទៅមកថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលនឹងយើងថា:‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ និងថា:‘ពីព្រោះខ្ញុំទៅឯព្រះបិតា’ នេះមានន័យដូចម្ដេច?”។ Khmer Christian Bible ដូច្នេះពួកសិស្សរបស់ព្រះអង្គខ្លះបាននិយាយគ្នាថា៖ «តើមានន័យយ៉ាងដូចម្ដេចដែលព្រះអង្គមានបន្ទូលមកយើងថា នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយមានបន្ទូលទៀតថាព្រោះខ្ញុំទៅឯព្រះវរបិតា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ មានពួកសិស្សព្រះអង្គខ្លះនិយាយគ្នាថា៖ «ពាក្យដែលព្រះអង្គមានព្រះបន្ទូលមកយើងថា "មិនយូរប៉ុន្មាន អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ" ហើយដែលថា "ដ្បិតខ្ញុំទៅឯព្រះវរបិតា" នេះ តើមានន័យដូចម្តេច?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិស្ស*ខ្លះសួរគ្នាថា៖ «ព្រះអង្គមានព្រះបន្ទូលថា “បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ” ហើយថា “ខ្ញុំនឹងទៅឯព្រះបិតា” តើព្រះអង្គចង់មានព្រះបន្ទូលអំពីអ្វី?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ មានពួកសិស្សទ្រង់ខ្លះនិយាយគ្នាថា ពាក្យនេះដែលទ្រង់មានបន្ទូលមកយើងថា «នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ» ហើយដែលថា «ដ្បិតខ្ញុំទៅឯព្រះវរបិតា» នេះតើមានន័យដូចម្តេច អាល់គីតាប សិស្សខ្លះសួរគ្នាថា៖ «អ៊ីសាមានប្រសាសន៍ថា “បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ”ហើយថា “ខ្ញុំនឹងទៅឯអុលឡោះជាបិតា”តើអ៊ីសាចង់មានប្រសាសន៍អំពីអ្វី?»។ |
ពួកគេក៏ទុកព្រះបន្ទូលនេះតែក្នុងពួកគេ ទាំងជជែកគ្នាថា “រស់ឡើងវិញពីចំណោមមនុស្សស្លាប់” មានន័យដូចម្ដេច។
ប៉ុន្តែពួកសិស្សមិនយល់សេចក្ដីទាំងនេះសោះ។ ព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដូច្នេះពួកគេក៏មិនដឹងថាព្រះអង្គមានបន្ទូលអំពីអ្វីទេ។
ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
មុនដំបូងពួកសិស្សរបស់ព្រះអង្គមិនយល់សេចក្ដីទាំងនេះទេ ប៉ុន្តែនៅពេលព្រះយេស៊ូវទទួលការលើកតម្កើងសិរីរុងរឿងហើយ នោះពួកគេនឹកឃើញថា សេចក្ដីទាំងនេះត្រូវបានសរសេរអំពីព្រះអង្គ ហើយថា គេបានធ្វើការទាំងនេះដល់ព្រះអង្គ។
យូដាស (មិនមែនអ៊ីស្ការីយ៉ុត) ទូលព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មានអ្វីកើតឡើងបានជាព្រះអង្គរៀបនឹងបើកសម្ដែងអង្គទ្រង់ដល់យើងខ្ញុំ ប៉ុន្តែមិនបើកសម្ដែងដល់មនុស្សលោក?”។
ថូម៉ាសទូលថា៖ “ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងថាព្រះអង្គយាងទៅឯណាទេ តើយើងខ្ញុំអាចស្គាល់ផ្លូវនោះយ៉ាងដូចម្ដេចបាន?”។
“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបានធ្វើឲ្យជំពប់ដួល ឡើយ។
“បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ ”។
ពួកគេក៏និយាយទៀតថា៖ “តើពាក្យដែលព្រះអង្គមានបន្ទូលថា:‘បន្តិចទៀត’ នេះមានន័យដូចម្ដេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលទេ”។
ព្រះយេស៊ូវទ្រង់ជ្រាបថាពួកគេចង់ទូលសួរព្រះអង្គ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាសួរគ្នាទៅវិញទៅមកអំពីពាក្យដែលខ្ញុំបាននិយាយថា: ‘បន្តិចទៀត អ្នករាល់គ្នានឹងមិនឃើញខ្ញុំឡើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ’ នេះឬ?
“ឥឡូវនេះ ខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយគ្មានអ្នកណាក្នុងអ្នករាល់គ្នាសួរខ្ញុំថា: ‘តើលោកនឹងទៅឯណា?’ ឡើយ។