Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:17 - Khmer Christian Bible

17 ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «តើ​មាន​ន័យ​យ៉ាង​ដូចម្ដេច​ដែល​ព្រះអង្គ​មាន​បន្ទូល​មក​យើង​ថា​ នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​ អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ​ ហើយ​មាន​បន្ទូល​ទៀត​ថា​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះវរបិតា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ អ្នកខ្លះ​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​ថា​:‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ និង​ថា​:‘ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា’ នេះ​មានន័យ​ដូចម្ដេច​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ មាន​ពួក​សិស្ស​ព្រះ‌អង្គ​ខ្លះ​និយាយ​គ្នា​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​យើង​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ហើយ​ដែល​ថា "ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា" នេះ តើ​មាន​ន័យ​ដូច​ម្តេច?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 សិស្ស*​ខ្លះ​សួរ​គ្នា​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ” ហើយ​ថា “ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ‌បិតា” តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះវរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច

សូមមើលជំពូក ចម្លង

អាល់គីតាប

17 សិស្ស​ខ្លះ​សួរ​គ្នា​ថា៖ «អ៊ីសា​មាន​ប្រសាសន៍​ថា “បន្ដិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្ដិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ”ហើយ​ថា “ខ្ញុំ​នឹង​ទៅ​ឯ​អុលឡោះ​ជា​បិតា”តើ​អ៊ីសា​ចង់​មាន​ប្រសាសន៍​អំពី​អ្វី?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 16:17
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​រក្សា​ព្រះបន្ទូល​នោះ​ទុក​ក្នុង​ចិត្ដ​ និង​សួរ​ដេញ​ដោល​គ្នា​ថា​ តើ​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​មាន​ន័យ​យ៉ាង​ដូច​ម្តេច?​


ប៉ុន្ដែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​ព្រះអង្គ​ដែរ។​


ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ទាំង​នេះ​ឡើយ​ ដ្បិត​ព្រះបន្ទូល​នេះ​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ហើយ​ពួកគេ​មិន​យល់​ពី​សេចក្ដី​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ទេ។​


តែ​ពួកគេ​មិន​យល់​ព្រះបន្ទូល​នេះ​ទេ​ ដ្បិត​ត្រូវ​បាន​លាក់​បាំង​ពី​ពួកគេ​ ដើម្បី​មិន​ឲ្យ​យល់​ពី​សេចក្ដី​នេះ​ ហើយ​ពួកគេ​ក៏​មិន​ហ៊ាន​ទូល​សួរ​ព្រះអង្គ​អំពី​ព្រះបន្ទូល​នេះ​ដែរ។​


មុន​ដំបូង​ពួក​សិស្ស​របស់​ព្រះអង្គ​មិន​យល់​សេចក្ដី​ទាំង​នេះ​ទេ​ ប៉ុន្ដែ​កាល​ព្រះយេស៊ូ​បាន​តម្កើង​ឡើង​ នោះ​ទើប​ពួកគេ​នឹក​ឃើញ​ថា​ សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​អំពី​ព្រះអង្គ​ ហើយ​ពួកគេ​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​នោះ​សម្រាប់​ព្រះអង្គ​ដែរ។​


លោក​យូដាស​ (មិន​មែន​អ៊ីស្ការីយ៉ុត)​ បាន​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ឲ្យ​យើង​ស្គាល់​ ប៉ុន្ដែ​មិន​ឲ្យ​មនុស្ស​លោក​ស្គាល់​ដូច្នេះ?»​


លោក​ថូម៉ាស​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ យើង​មិន​ដឹង​ថា​ព្រះអង្គ​យាង​ទៅ​ណា​ទេ​ ដូច្នេះ​តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាច​ស្គាល់​ផ្លូវ​នោះ​បាន?»​


ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​ជំពប់​ដួល​


នៅ​បន្តិច​ទៀត​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក ​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ»។​


ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​


ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​


ប៉ុន្ដែ​ឥឡូវ​នេះ​ ខ្ញុំ​ទៅ​ឯ​ព្រះអង្គ​ដែល​បាន​ចាត់​ ខ្ញុំ​ឲ្យ​មក​ហើយ​ក៏​គ្មាន​អ្នកណា​ម្នាក់ ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​សួរ​ខ្ញុំ​ថា​ តើ​ព្រះអង្គ​ទៅ​ណា​ដែរ?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម