បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
យ៉ូហាន 16:16 - ព្រះគម្ពីរខ្មែរសាកល “បន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ រួចបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំ ”។ Khmer Christian Bible នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មិនយូរប៉ុន្មានទេ អ្នករាល់គ្នានឹងលែងឃើញខ្ញុំ តែបន្តិចទៀត នឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បន្តិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្តិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំ រួចបន្តិចទៅទៀត នឹងឃើញខ្ញុំវិញ ដ្បិតខ្ញុំទៅឯព្រះវរបិតា អាល់គីតាប «បន្ដិចទៀត អ្នករាល់គ្នាលែងឃើញខ្ញុំហើយ តែបន្ដិចក្រោយមកទៀត អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។ |
បន្ទាប់ពីព្រះអម្ចាស់យេស៊ូវមានបន្ទូលនឹងពួកគេរួចហើយ ព្រះអង្គត្រូវបានទទួលឡើងទៅលើមេឃ ហើយគង់ចុះនៅខាងស្ដាំព្រះ។
ព្រះយេស៊ូវមានបន្ទូលថា៖“ពន្លឺនេះនៅក្នុងចំណោមអ្នករាល់គ្នាតែបន្តិចទៀតទេ ចូរដើរក្នុងពេលដែលអ្នករាល់គ្នាមានពន្លឺនេះចុះ ដើម្បីកុំឲ្យសេចក្ដីងងឹតចាប់អ្នករាល់គ្នាឡើយ។ អ្នកដែលដើរក្នុងសេចក្ដីងងឹតមិនដឹងថាខ្លួនកំពុងទៅឯណាទេ។
ព្រះយេស៊ូវទ្រង់ជ្រាបថា ព្រះបិតាបានប្រទានអ្វីៗទាំងអស់មកក្នុងព្រះហស្តរបស់ព្រះអង្គ ហើយក៏ជ្រាបដែរថា ព្រះអង្គយាងមកពីព្រះ ហើយនឹងយាងទៅឯព្រះវិញ។
“កូនរាល់គ្នាអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ។ អ្នករាល់គ្នានឹងរកខ្ញុំ ហើយដូចដែលខ្ញុំបានប្រាប់ពួកយូដាយ៉ាងណា ឥឡូវនេះខ្ញុំក៏ប្រាប់អ្នករាល់គ្នាយ៉ាងនោះដែរថា: ‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’ ។
ទាក់ទងនឹងសេចក្ដីសុចរិត ពីព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នាលែងឃើញខ្ញុំទៀតហើយ;
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
ខ្ញុំចេញពីព្រះបិតា ហើយមកក្នុងពិភពលោក; ខ្ញុំនឹងចាកចេញពីពិភពលោក ហើយទៅឯព្រះបិតាវិញ”។
“ឥឡូវនេះ ខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក ហើយគ្មានអ្នកណាក្នុងអ្នករាល់គ្នាសួរខ្ញុំថា: ‘តើលោកនឹងទៅឯណា?’ ឡើយ។
ប៉ុន្តែឥឡូវនេះ ទូលបង្គំនឹងទៅឯព្រះអង្គ។ ទូលបង្គំនិយាយសេចក្ដីទាំងនេះក្នុងពិភពលោក ដើម្បីឲ្យពួកគេមានអំណររបស់ទូលបង្គំត្រូវបានបំពេញក្នុងខ្លួនពួកគេ។
ព្រះបិតាអើយ ឥឡូវនេះ សូមព្រះអង្គលើកតម្កើងសិរីរុងរឿងដល់ទូលបង្គំជាមួយអង្គទ្រង់ ដោយសិរីរុងរឿងដែលទូលបង្គំមានជាមួយព្រះអង្គ តាំងពីមុនដែលមានពិភពលោកផង។
ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំនៅជាមួយអ្នករាល់គ្នាតែបន្តិចទៀតទេ ហើយខ្ញុំនឹងទៅឯព្រះអង្គដែលចាត់ខ្ញុំឲ្យមក។
បន្ទាប់ពីការរងទុក្ខ ព្រះយេស៊ូវក៏បានសម្ដែងអង្គទ្រង់ដល់អ្នកទាំងនោះដោយភស្តុតាងជាច្រើនថា ព្រះអង្គមានព្រះជន្មរស់។ ក្នុងអំឡុងសែសិបថ្ងៃ ព្រះអង្គបានលេចមកដល់ពួកគេ ហើយមានបន្ទូលអំពីអាណាចក្ររបស់ព្រះ។
ទាំងរំពឹងមើលទៅព្រះយេស៊ូវដែលជាស្ថាបនិក និងជាអ្នកបង្ហើយនៃជំនឿ។ ព្រះអង្គបានស៊ូទ្រាំនៅលើឈើឆ្កាងដោយមើលងាយការអៀនខ្មាស ព្រោះតែអំណរដែលមានដាក់នៅមុខព្រះអង្គ ហើយឥឡូវនេះ ព្រះអង្គបានគង់ចុះនៅខាងស្ដាំបល្ល័ង្ករបស់ព្រះ។