រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត; នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕
យ៉ូហាន 14:8 - ព្រះគម្ពីរខ្មែរសាកល ភីលីពទូលថា៖ “ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង នោះយើងខ្ញុំស្កប់ចិត្តហើយ”។ Khmer Christian Bible លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញឲ្យយើងឃើញព្រះវរបិតាផង នោះយើងស្កប់ចិត្តហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង ទើបយើងខ្ញុំអស់ចិត្ត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភីលីពទូលទ្រង់ថា ព្រះអម្ចាស់អើយ សូមបង្ហាញព្រះវរបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំពេញចិត្តហើយ អាល់គីតាប លោកភីលីពសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមបង្ហាញអុលឡោះជាបិតាឲ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្ដហើយ»។ |
រីឯទូលបង្គំវិញ ទូលបង្គំនឹងមើលព្រះភក្ត្ររបស់ព្រះអង្គក្នុងសេចក្ដីសុចរិត; នៅពេលភ្ញាក់ឡើង ទូលបង្គំនឹងស្កប់ចិត្តដោយឃើញរូបរាងរបស់ព្រះអង្គ៕
ដោយហេតុនេះ ទូលបង្គំនឹងរំពឹងមើលព្រះអង្គនៅក្នុងទីវិសុទ្ធ ដើម្បីមើលព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះអង្គ។
ណាថាណែលទូលព្រះអង្គថា៖ “តើលោកស្គាល់ខ្ញុំយ៉ាងដូចម្ដេច?”។ ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“មុនភីលីពបានហៅអ្នក ខ្ញុំឃើញអ្នកនៅក្រោមដើមល្វាហើយ”។
“ខ្ញុំបាននិយាយសេចក្ដីទាំងនេះនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូច។ ពេលវេលានឹងមក ដែលខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូចទៀតឡើយ ផ្ទុយទៅវិញខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះបិតា។