មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
យ៉ូហាន 13:4 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គក៏ក្រោកឡើងពីតុអាហារ ហើយដោះព្រះពស្ត្រចេញ រួចយកកន្សែងក្រវាត់នឹងអង្គទ្រង់ Khmer Christian Bible ដូច្នេះព្រះអង្គក៏ក្រោកចេញពីតុអាហារ ហើយដោះអាវវែងចេញ រួចយកកន្សែងមួយមកក្រវាត់ខ្លួន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គក្រោកឡើង ដោះព្រះពស្ត្រចេញ រួចយកក្រមាមកក្រវាត់អង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក្រោកឡើង ដោះព្រះពស្ដ្រចេញ យកក្រមាមកក្រវាត់ចង្កេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាទ្រង់ក្រោកពីសោយឡើង ដោះព្រះពស្ត្រពេញ រួចយកក្រមាមកក្រវាត់អង្គ អាល់គីតាប អ៊ីសាក្រោកឡើង ដោះអាវចេញ យកក្រមាមកក្រវាត់ចង្កេះ។ |
មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
“សន្មតថា ក្នុងអ្នករាល់គ្នាមានអ្នកណាម្នាក់ដែលមានបាវបម្រើកំពុងភ្ជួរស្រែ ឬឃ្វាលចៀម។ នៅពេលបាវបម្រើនោះមកពីស្រែចម្ការវិញ តើគាត់និយាយនឹងបាវបម្រើនោះថា: ‘មកអង្គុយហូបសិនចុះ’ ឬ?
តើគាត់មិននិយាយនឹងបាវបម្រើនោះថា: ‘ចូររៀបចំអាហារឲ្យខ្ញុំហូប ហើយក្រវាត់ខ្លួន បម្រើខ្ញុំរហូតដល់ខ្ញុំហូបហើយ សឹមអ្នកហូបតាមក្រោយចុះ’ ទេឬ?
តើនរណាធំជាង អ្នកដែលរួមតុអាហារ ឬអ្នកដែលបម្រើ? តើមិនមែនអ្នកដែលរួមតុអាហារទេឬ? ប៉ុន្តែខ្ញុំវិញ ខ្ញុំបានដូចជាអ្នកដែលបម្រើនៅកណ្ដាលចំណោមអ្នករាល់គ្នា។
នៅពេលព្រះយេស៊ូវទ្រង់លាងជើងពួកគេហើយ ក៏ពាក់ព្រះពស្ត្រ រួចគង់ចុះវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាយល់អ្វីដែលខ្ញុំបានធ្វើដល់អ្នករាល់គ្នាឬទេ?
ដ្បិតអ្នករាល់គ្នាស្គាល់ព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងថា ទោះបីជាព្រះអង្គមានស្ដុកស្ដម្ភក៏ដោយ ក៏ព្រះអង្គបានត្រឡប់ជាក្រដោយយល់ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានស្ដុកស្ដម្ភ ដោយភាពក្រីក្ររបស់ព្រះអង្គ។
ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។