ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:57 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ចេញ​សេចក្ដីបង្គាប់​រួចហើយ​ថា ប្រសិនបើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​គង់នៅ​ឯណា អ្នកនោះ​ត្រូវ​រាយការណ៍ ដើម្បីឲ្យ​ពួកគេ​ចាប់​ព្រះអង្គ​៕

សូមមើលជំពូក

Khmer Christian Bible

រីឯ​ពួក​សម្តេច​សង្ឃ​ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​បាន​បង្គាប់​ថា​ បើ​អ្នកណា​ដឹង​ថា​ព្រះអង្គ​នៅ​ឯណា​ ត្រូវ​តែ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ ដើម្បី​ពួកគេ​ចាប់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពួក​សង្គ្រាជ និង​ពួក​ផារិ‌ស៊ី​បាន​បង្គាប់​ថា បើ​អ្នក​ណា​ដឹង​ថា​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះអង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ឲ្យ​គេ​ចាប់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​សង្គ្រាជ​នឹង​ពួក​ផារិស៊ី​បាន​បង្គាប់​មក​ថា បើ​អ្នក​ណា​ដឹង​ជា​ទ្រង់​គង់​នៅ​ឯ​ណា នោះ​ត្រូវ​ប្រាប់​ឲ្យ​គេ​ដឹង​ផង ដើម្បី​ឲ្យ​គេ​បាន​ទៅ​ចាប់​ទ្រង់។

សូមមើលជំពូក

អាល់គីតាប

ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​អ៊ីសា​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ ដើម្បី​ឲ្យ​គេ​ចាប់​អ៊ីសា។

សូមមើលជំពូក



យ៉ូហាន 11:57
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ចោទប្រកាន់​ទូលបង្គំ​ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំមានតែ​សេចក្ដីអធិស្ឋាន​ប៉ុណ្ណោះ​។


ដូច្នេះ ពួកគេ​ក៏​ចង់​ចាប់​ព្រះអង្គ​ម្ដងទៀត ប៉ុន្តែ​ព្រះអង្គ​ទ្រង់​គេចរួច​ពី​កណ្ដាប់ដៃ​របស់​ពួកគេ​។


ប៉ុន្តែ​មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ទៅរក​ពួកផារិស៊ី ហើយ​ប្រាប់​អំពី​អ្វីៗដែល​ព្រះយេស៊ូវ​បាន​ធ្វើ​។


ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។


ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ​បាត់ទៅ​៕


ឪពុកម្ដាយ​របស់​បុរសនោះ​និយាយ​សេចក្ដីទាំងនេះ ដោយសារ​ខ្លាច​ពួកយូដា ពីព្រោះ​ពួកយូដា​បាន​ព្រមព្រៀងគ្នា​ហើយ​ថា ប្រសិនបើ​អ្នកណា​សារភាពថា​ព្រះយេស៊ូវ​ជា​ព្រះ​គ្រីស្ទ អ្នកនោះ​ត្រូវ​បណ្ដេញចេញពីសាលាប្រជុំ​។