ព្រះយេស៊ូវយាងទៅត្រើយម្ខាងទន្លេយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏ស្នាក់នៅទីនោះ។
យ៉ូហាន 11:54 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះយេស៊ូវលែងយាងដោយបើកចំហនៅក្នុងចំណោមជនជាតិយូដាទៀតឡើយ ប៉ុន្តែយាងចាកចេញពីទីនោះទៅជនបទជិតទីរហោស្ថាន ដល់ទីក្រុងមួយដែលគេហៅថាអេប្រាអិម ហើយស្នាក់នៅទីនោះជាមួយពួកសិស្ស។ Khmer Christian Bible ដូច្នេះហើយ ព្រះយេស៊ូមិនយាងនៅក្នុងចំណោមពួកជនជាតិយូដាដោយចេញមុខទៀតទេ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋាន ត្រង់ក្រុងមួយឈ្មោះអេប្រាអិម រួចក៏គង់នៅទីនោះជាមួយពួកសិស្ស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះយេស៊ូវមិនយាងទៅមកដោយចេញមុខ ឲ្យពួកសាសន៍យូដាឃើញទៀតឡើយ គឺព្រះអង្គយាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិមួយហៅថា អេប្រាអិម ហើយគង់នៅទីនោះជាមួយពួកសិស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុដូច្នេះហើយបានជាព្រះអង្គមិនយាងទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺព្រះអង្គចាកចេញពីទីនោះឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយព្រះអង្គស្នាក់នៅក្នុងភូមិនោះជាមួយពួកសិស្ស*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាព្រះយេស៊ូវ មិនបានយាងនៅក្នុងពួកសាសន៍យូដា ឲ្យគេឃើញទៀតទេ គឺទ្រង់យាងទៅឯស្រុកស្រែក្បែរទីរហោស្ថានវិញ ដល់ភូមិ១ហៅថា អេប្រាអិម ក៏គង់នៅទីនោះជាមួយនឹងពួកសិស្ស។ អាល់គីតាប ហេតុដូច្នេះហើយបានជាអ៊ីសាមិនទៅមក ដោយចេញមុខឲ្យជនជាតិយូដាឃើញទៀតឡើយ គឺអ៊ីសាចាកចេញពីទីនោះ ឆ្ពោះទៅតំបន់ជិតវាលរហោស្ថាន ត្រង់ភូមិមួយឈ្មោះអេប្រាអ៊ីម ហើយអ៊ីសាស្នាក់នៅ ក្នុងភូមិនោះជាមួយពួកសិស្ស។ |
ព្រះយេស៊ូវយាងទៅត្រើយម្ខាងទន្លេយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏ស្នាក់នៅទីនោះ។
ព្រះយេស៊ូវទ្រង់តបនឹងលោកថា៖“ខ្ញុំបាននិយាយនឹងមនុស្សលោកដោយបើកចំហហើយ។ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងក្នុងព្រះវិហារ ជាកន្លែងដែលជនជាតិយូដាទាំងអស់ប្រជុំគ្នា ហើយគ្មានអ្វីដែលខ្ញុំនិយាយដោយសម្ងាត់ឡើយ។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវយាងចុះឡើងតែនៅកាលីឡេ គឺព្រះអង្គមិនចង់យាងចុះឡើងនៅយូឌាទេ ពីព្រោះពួកយូដារកធ្វើគុតព្រះអង្គ។
ប៉ុន្តែនៅពេលប្អូនៗរបស់ព្រះអង្គឡើងទៅពិធីបុណ្យនោះហើយ ព្រះអង្គក៏យាងឡើងទៅដែរ មិនមែនដោយបើកចំហទេ គឺដូចជាទៅដោយសម្ងាត់វិញ។
ប៉ុន្តែគ្មានអ្នកណានិយាយអំពីព្រះអង្គដោយបើកចំហឡើយ ព្រោះតែការភិតភ័យចំពោះពួកយូដា។
ព្រោះថាគ្មានអ្នកណាធ្វើអ្វីមួយដោយសម្ងាត់ឡើយ នៅពេលដែលចង់ឲ្យគេស្គាល់ខ្លួនជាសាធារណៈ។ បើសិនបងធ្វើការទាំងនេះ ចូរសម្ដែងខ្លួនដល់មនុស្សលោកចុះ”។