នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។
យ៉ូហាន 11:5 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ស្រឡាញ់ម៉ាថា និងប្អូនស្រីរបស់នាង ព្រមទាំងឡាសារ។ Khmer Christian Bible ព្រះយេស៊ូស្រឡាញ់ឡាសារ នាងម៉ាថា និងប្អូនស្រីរបស់នាងណាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងឡាសារណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯព្រះយេស៊ូវ ទ្រង់ស្រឡាញ់នាងម៉ាថា នឹងប្អូនស្រីនាង ហើយនឹងឡាសារផង អាល់គីតាប អ៊ីសាស្រឡាញ់នាងម៉ាថា ប្អូនស្រីរបស់នាង និងលោកឡាសារណាស់។ |
នៅពេលធ្វើដំណើរទៅ ព្រះយេស៊ូវយាងចូលទៅក្នុងភូមិមួយ។ មានស្ត្រីម្នាក់ឈ្មោះម៉ាថាបានទទួលព្រះអង្គ។
រីឯម៉ាថាកំពុងរវល់នឹងការបម្រើជាច្រើន ដូច្នេះនាងក៏ចូលមកទូលថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គមិនខ្វល់ទេឬ ដែលប្អូនស្រីរបស់ខ្ញុំម្ចាស់ទុកឲ្យខ្ញុំម្ចាស់បម្រើតែម្នាក់ឯង? សូមប្រាប់នាងឲ្យជួយខ្ញុំម្ចាស់ផង”។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលតបនឹងនាងថា៖“ម៉ាថា ម៉ាថាអើយ នាងកំពុងបារម្ភ ហើយខ្វល់ខ្វាយអំពីកិច្ចការជាច្រើន
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រីរបស់នាង។
ដូច្នេះ បងប្អូនស្រីទាំងពីរនាក់ក៏បញ្ជូនដំណឹងទៅព្រះអង្គថា៖ “ព្រះអម្ចាស់អើយ មើល៍! អ្នកដែលព្រះអង្គទ្រង់ស្រឡាញ់កំពុងឈឺ”។
ដូច្នេះ នៅពេលព្រះអង្គទ្រង់ឮថាឡាសារកំពុងឈឺ ព្រះអង្គក៏នៅតែគង់នៅកន្លែងដដែលនោះពីរថ្ងៃទៀត។
ពួកសិស្សទូលថា៖ “រ៉ាប៊ី ពួកយូដាទើបតែចង់គប់ដុំថ្មសម្លាប់លោក តើលោកទៅទីនោះម្ដងទៀតឬ?”។
ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕