Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេស៊ូវ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​ឡាសារ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេស៊ូវ​ទ្រង់​ស្រឡាញ់​ម៉ាថា និង​ប្អូនស្រី​របស់​នាង ព្រមទាំង​ឡាសារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

5 ព្រះយេស៊ូ​ស្រឡាញ់​ឡាសារ​ នាង​ម៉ាថា​ និង​ប្អូន​ស្រី​របស់​នាង​ណាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌យេស៊ូ​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 រីឯ​ព្រះ‌យេស៊ូវ ទ្រង់​ស្រឡាញ់​នាង​ម៉ាថា នឹង​ប្អូន​ស្រី​នាង ហើយ​នឹង​ឡាសារ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ៊ីសា​ស្រឡាញ់​នាង​ម៉ាថា ប្អូន​ស្រី​របស់​នាង និង​លោក​ឡាសារ​ណាស់។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​កំពុង​តែ​នាំ​គ្នា​ទៅ នោះ​ទ្រង់​យាង​ចូល​ទៅ​ភូមិ​មួយ ហើយ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​យាង​ព្រះ‌អង្គចូល​ទៅ​ក្នុង​ផ្ទះ។


ឯ​ម៉ាថា​វិញ នាង​មាន​ការ​រវល់​ជា​ច្រើន ក៏​ចូល​មក​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់​ឲ្យ​ខ្វល់‌ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ? សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង»។


ប៉ុន្តែ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​ខ្វល់​ខ្វាយ ហើយរវល់​នឹង​កិច្ច‌ការ​ច្រើនណាស់


មាន​បុរស​ម្នាក់ ឈ្មោះ​ឡាសារ ដែល​មាន​ជំងឺ គាត់​នៅ​ភូមិ​បេ‌ថានី​ជា​មួយ​បង​ស្រី​គាត់ គឺ​ម៉ារា និង​ម៉ាថា។


បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។


ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ថា៖ «មើល៍! លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎»។


ក្រោយ​ពី​បាន​ជ្រាប​ថា​គាត់​ឈឺ ព្រះ‌អង្គ​ក៏​គង់​នៅ​កន្លែង​នោះ​ពីរ​ថ្ងៃ​ទៀត។


ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី ពួក​សាសន៍​យូដា​ទើប​នឹង​រក​គប់​លោក​នឹង​ដុំថ្ម​ថ្មីៗ​នេះ​សោះ តែ​លោក​ចង់​ទៅ​ទី​នោះ​ទៀត​ឬ?»


ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា ខ្ញុំ​មក​ពី​ព្រះ។


ទូល​បង្គំ​បាន​សម្តែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ ក៏​នឹង​សម្តែង​ឲ្យ​គេ​ស្គាល់​ច្បាស់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ​បាន​នៅ​ក្នុង​គេ ហើយ​ទូល​បង្គំ​ក៏​នៅ​ក្នុង​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម