មានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ “ថ្វីត្បិតតែយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីក៏ដោយ ប៉ុន្តែអ្វីៗដែលយ៉ូហាននិយាយអំពីលោកនេះ គឺពិតទាំងអស់”។
យ៉ូហាន 11:45 - ព្រះគម្ពីរខ្មែរសាកល មនុស្សជាច្រើនក្នុងពួកជនជាតិយូដាដែលមករកម៉ារា ហើយឃើញអ្វីៗដែលព្រះអង្គបានធ្វើ ក៏ជឿលើព្រះអង្គ។ Khmer Christian Bible ពេលពួកជនជាតិយូដាជាច្រើនដែលមកតាមនាងម៉ារាបានឃើញកិច្ចការដែលព្រះយេស៊ូបានធ្វើ ក៏ជឿព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលពួកសាសន៍យូដាជាច្រើន ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវបានធ្វើ គេក៏ជឿដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារី បានឃើញព្រះយេស៊ូធ្វើកិច្ចការទាំងនោះ ក៏ជឿលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលពួកសាសន៍យូដា ដែលមកតាមនាងម៉ារា បានឃើញការដែលព្រះយេស៊ូវធ្វើ នោះមានគ្នាជាច្រើនជឿដល់ទ្រង់ អាល់គីតាប ជនជាតិយូដាជាច្រើននាក់ ដែលមកផ្ទះនាងម៉ារីបានឃើញអ៊ីសាធ្វើកិច្ចការទាំងនោះ ក៏ជឿលើអ៊ីសា។ |
មានមនុស្សជាច្រើនមករកព្រះអង្គ ហើយនិយាយថា៖ “ថ្វីត្បិតតែយ៉ូហានមិនបានធ្វើទីសម្គាល់អ្វីក៏ដោយ ប៉ុន្តែអ្វីៗដែលយ៉ូហាននិយាយអំពីលោកនេះ គឺពិតទាំងអស់”។
ពួកជនជាតិយូដាដែលកំពុងនៅជាមួយម៉ារាក្នុងផ្ទះដើម្បីសម្រាលទុក្ខនាង ឃើញថានាងក្រោកឡើងភ្លាមហើយចេញទៅ ក៏ទៅតាមនាងដោយស្មានថា នាងទៅយំនៅរូងផ្នូរ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងពួកមេគ្រប់គ្រងជឿលើព្រះអង្គ។ ប៉ុន្តែដោយសារតែពួកផារិស៊ី ពួកគេមិនសារភាពទេ ក្រែងលោត្រូវបណ្ដេញចេញពីសាលាប្រជុំ។
ពេលព្រះអង្គគង់នៅយេរូសាឡិមក្នុងអំឡុងពេលបុណ្យរំលង មានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏មានច្រើននាក់ក្នុងហ្វូងមនុស្សបានជឿលើព្រះអង្គ ហើយពួកគេនិយាយថា៖ “នៅពេលព្រះគ្រីស្ទយាងមក ព្រះអង្គនឹងមិនធ្វើទីសម្គាល់ច្រើនជាងអ្វីៗដែលលោកនេះបានធ្វើទេ មែនទេ?”។