Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 11:45 - Khmer Christian Bible

45 ពេល​ពួក​ជនជាតិ​យូដា​ជាច្រើន​ដែល​មក​តាម​នាង​ម៉ារា​បាន​ឃើញ​កិច្ចការ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ក៏​ជឿ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

45 មនុស្ស​ជាច្រើន​ក្នុង​ពួក​ជនជាតិយូដា​ដែល​មករក​ម៉ារា ហើយ​ឃើញ​អ្វីៗដែល​ព្រះអង្គ​បាន​ធ្វើ ក៏​ជឿលើ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ដូច្នេះ កាល​ពួក​សាសន៍​យូដា​ជា​ច្រើន ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ គេ​ក៏​ជឿ​ដល់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ដូច្នេះ កាល​ពួក​សាសន៍​យូដា ដែល​មក​តាម​នាង​ម៉ារា បាន​ឃើញ​ការ​ដែល​ព្រះ‌យេស៊ូវ​ធ្វើ នោះ​មាន​គ្នា​ជា​ច្រើន​ជឿ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី​បាន​ឃើញ​អ៊ីសា​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​អ៊ីសា។

សូមមើលជំពូក ចម្លង




យ៉ូហាន 11:45
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មាន​មនុស្ស​ជាច្រើន​មក​រក​ព្រះអង្គ​ ហើយ​និយាយ​ថា៖​ «លោក​យ៉ូហាន​មិន​បាន​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ណា​មួយ​ទេ​ ប៉ុន្ដែ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​គាត់​និយាយ​អំពី​អ្នក​នេះសុទ្ធ​តែ​ពិត​ទាំង​អស់»​


ហើយ​មាន​ពួក​ជនជាតិ​យូដា​ជាច្រើន​បាន​មក​ជួប​នាង​ម៉ាថា​ និង​ម៉ារា​ ដើម្បី​ជួយ​រំលែក​ទុក្ខ​ពួក​នាង​ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​នាង​


ពេល​ពួក​ជនជាតិ​យូដា​ដែល​កំពុង​ជួយ​រំលែក​ទុក្ខ​នាង​ម៉ារា​នៅ​ក្នុង​ផ្ទះ​បាន​ឃើញ​នាង​ម៉ារា​ក្រោក​ឡើង​យ៉ាង​ប្រញាប់​ចេញ​ទៅ​ដូច្នេះ​ ពួកគេ​ក៏​ទៅ​តាម​ដោយ​គិត​ថា​ នាង​ទៅ​យំ​នៅ​ឯ​ផ្នូរ។​


ទោះ​ជា​យ៉ាង​ណា​ក្ដី​ ក៏​មាន​ច្រើន​នាក់​ក្នុង​ចំណោម​ពួក​មេ​ដឹកនាំ​ជឿ​លើ​ព្រះអង្គ​ដែរ​ ប៉ុន្ដែ​ដោយសារ​តែ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ ពួកគេ​មិន​ប្រកាស​ជំនឿ​របស់​ខ្លួន​ទេ​ ក្រែងលោ​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ​


កាល​ព្រះអង្គ​គង់​ក្នុង​ក្រុង​យេរូសាឡិម​នា​ពេល​បុណ្យ​រំលង​ នោះ​មាន​មនុស្ស​ជាច្រើន​ជឿ​លើ​ព្រះនាម​របស់​ព្រះ​អង្គ​ ដោយ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ។​


មាន​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​បណ្តាជន​បាន​ជឿ​លើ​ព្រះអង្គ​ ហើយ​ពួកគេ​និយាយ​ថា៖​ «ពេល​ព្រះគ្រិស្ដ​យាង​មក​ ព្រះអង្គ​នឹង​ធ្វើ​ទី​សំគាល់​អស្ចារ្យ​ច្រើនជាង​ម្នាក់​នេះ​ធ្វើ​ដែរ​ឬ​ទេ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម