បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។
យ៉ូហាន 11:18 - ព្រះគម្ពីរខ្មែរសាកល បេថានីនៅជិតយេរូសាឡិម ចម្ងាយប្រមាណបីគីឡូម៉ែត្រ។ Khmer Christian Bible ក្រុងបេថានី នៅជិតក្រុងយេរូសាឡិម មានចម្ងាយប្រហែលបីគីឡូម៉ែត្រប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភូមិបេតថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯភូមិបេថានី នោះនៅជិតក្រុងយេរូសាឡិម ប្រហែលជា៣គីឡូម៉ែត្រទេ អាល់គីតាប ភូមិបេថានីមានចម្ងាយប្រមាណបីគីឡូម៉ែត្រពីក្រុងយេរូសាឡឹម។ |
បន្ទាប់មក ព្រះអង្គទ្រង់ចាកចេញពីពួកគេ ហើយយាងចេញពីទីក្រុងទៅបេថានី រួចស្នាក់នៅទីនោះមួយយប់។
នៅថ្ងៃដដែលនោះ មើល៍! មានពីរនាក់ក្នុងពួកសិស្សធ្វើដំណើរទៅភូមិមួយឈ្មោះអេម៉ោស ដែលមានចម្ងាយដប់មួយគីឡូម៉ែត្រពីយេរូសាឡិម។
មានបុរសម្នាក់មានជំងឺ គាត់ឈ្មោះឡាសារ នៅបេថានីជាភូមិរបស់ម៉ារា និងម៉ាថាបងស្រីរបស់នាង។
នៅពេលអុំទូកបានប្រមាណប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេឃើញព្រះយេស៊ូវកំពុងយាងលើទឹកបឹង ហើយមកជិតទូក នោះពួកគេក៏ភ័យខ្លាច។
ទីបញ្ជាន់ផ្លែនោះត្រូវបានជាន់នៅខាងក្រៅទីក្រុង ក៏មានឈាមហូរចេញមកពីទីបញ្ជាន់ផ្លែនោះ ឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ៕
ទីក្រុងនោះមានរាងបួនជ្រុង បណ្ដោយ និងទទឹងមានប្រវែងស្មើគ្នា។ ទូតសួគ៌នោះវាស់ទីក្រុងដោយដើមត្រែងនោះ ក៏ឃើញមាន ១២ ០០០ ស្តាឌៀន គឺទាំងបណ្ដោយ ទទឹង និងកម្ពស់មានប្រវែងស្មើគ្នា។