យ៉ូហាន 1:25 - ព្រះគម្ពីរខ្មែរសាកល ពួកគេសួរគាត់ទៀតថា៖ “បើសិនលោកមិនមែនជាព្រះគ្រីស្ទ ឬអេលីយ៉ា ឬព្យាការីនោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹក?”។ Khmer Christian Bible ហើយពួកគេសួរគាត់ម្ដងទៀតថា៖ «បើអ្នកមិនមែនជាព្រះគ្រិស្ដ ឬលោកអេលីយ៉ា ឬអ្នកនាំព្រះបន្ទូលទេ ហេតុអ្វីបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសួរលោកថា៖ «បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើពិធីជ្រមុជទឹកដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរលោកយ៉ូហានទៀតថា៖ «បើលោកមិនមែនជាព្រះគ្រិស្ត មិនមែនជាព្យាការីអេលីយ៉ា ហើយក៏មិនមែនជាព្យាការីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាលោកធ្វើពិធីជ្រមុជទឹក*ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ អាល់គីតាប គេសួរយ៉ះយ៉ាទៀតថា៖ «បើអ្នកមិនមែនជាអាល់ម៉ាហ្សៀស មិនមែនជាណាពីអេលីយ៉េស ហើយក៏មិនមែនជាណាពីដែលយើងរង់ចាំនោះទេ ហេតុដូចម្ដេចបានជាអ្នកធ្វើពិធីជ្រមុជទឹកដូច្នេះ?»។ |
បន្ទាប់ពីព្រះយេស៊ូវយាងមកដល់ព្រះវិហារ ពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជនក៏ចូលមកជិតព្រះអង្គ ខណៈដែលព្រះអង្គកំពុងបង្រៀន ហើយសួរថា៖ “តើអ្នកធ្វើការទាំងនេះដោយសិទ្ធិអំណាចអ្វី? តើនរណាប្រគល់សិទ្ធិអំណាចនេះដល់អ្នក?”។
ថា៖ “តើយើងមិនបានបញ្ជាអ្នករាល់គ្នាយ៉ាងម៉ឺងម៉ាត់មិនឲ្យបង្រៀនក្នុងនាមនេះទេឬ? ប៉ុន្តែមើល៍! អ្នករាល់គ្នាបានផ្សព្វផ្សាយសេចក្ដីបង្រៀនរបស់អ្នករាល់គ្នាពាសពេញយេរូសាឡិម ហើយមានបំណងទម្លាក់ឈាមរបស់បុរសនេះមកលើយើងទៀត!”។