ខ្ញុំប្រាប់អ្នករាល់គ្នាតាមសេចក្ដីពិតថា មានស្ត្រីមេម៉ាយជាច្រើនក្នុងអ៊ីស្រាអែលនៅសម័យអេលីយ៉ា កាលផ្ទៃមេឃត្រូវបានបិទអស់រយៈពេលបីឆ្នាំប្រាំមួយខែ គឺពេលដែលមានទុរ្ភិក្សដ៏ធ្ងន់ធ្ងរកើតនៅគ្រប់កន្លែង
យ៉ាកុប 5:17 - ព្រះគម្ពីរខ្មែរសាកល អេលីយ៉ាជាមនុស្សដូចយើង ប៉ុន្តែលោកបានអធិស្ឋានទូលសុំកុំឲ្យបង្អុរភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ Khmer Christian Bible លោកអេលីយ៉ាជាមនុស្សដែលមានលក្ខណៈដូចយើង គាត់បានអធិស្ឋាន សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដីអស់បីឆ្នាំប្រាំមួយខែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេលីយ៉ាជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ត សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ អាល់គីតាប ណាពីអេលីយ៉េសជាមនុស្សដូចយើងដែរ គាត់បានទូរអាអស់ពីចិត្ដ សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ |
ខ្ញុំប្រាប់អ្នករាល់គ្នាតាមសេចក្ដីពិតថា មានស្ត្រីមេម៉ាយជាច្រើនក្នុងអ៊ីស្រាអែលនៅសម័យអេលីយ៉ា កាលផ្ទៃមេឃត្រូវបានបិទអស់រយៈពេលបីឆ្នាំប្រាំមួយខែ គឺពេលដែលមានទុរ្ភិក្សដ៏ធ្ងន់ធ្ងរកើតនៅគ្រប់កន្លែង
ទាំងស្រែកថា៖ “អ្នករាល់គ្នាអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? ពួកយើងក៏ជាមនុស្សដូចអ្នករាល់គ្នាដែរ! ពួកយើងកំពុងប្រកាសដំណឹងល្អដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបែរចេញពីការឥតខ្លឹមសារទាំងនេះមករកព្រះដែលមានព្រះជន្មរស់វិញគឺជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងរបស់សព្វសារពើដែលនៅទីនោះ។
ព្រះមិនបានច្រានចោលប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គស្គាល់ជាមុននោះទេ។ ឬមួយក៏អ្នករាល់គ្នាមិនដឹងអ្វីដែលព្រះគម្ពីរបានចែងស្ដីអំពីអេលីយ៉ា គឺរបៀបដែលលោកទូលព្រះទាស់នឹងជនជាតិអ៊ីស្រាអែលឬ?
អ្នកទាំងពីរនោះមានអំណាចបិទមេឃ ដើម្បីកុំឲ្យបង្អុរភ្លៀងក្នុងគ្រាដែលពួកគេថ្លែងព្រះបន្ទូល។ ពួកគេមានអំណាចលើទឹក ដើម្បីធ្វើឲ្យវាក្លាយទៅជាឈាម ព្រមទាំងមានអំណាចបំផ្លាញផែនដីដោយគ្រោះកាចគ្រប់យ៉ាង ពេលណាក៏បានតាមដែលពួកគេចង់។