គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។
យ៉ាកុប 3:7 - ព្រះគម្ពីរខ្មែរសាកល ជាការពិត គ្រប់ទាំងពូជសត្វព្រៃ បក្សាបក្សី សត្វលូនវារ រួមទាំងសត្វក្នុងសមុទ្រ អាចផ្សាំងបាន ហើយក៏ត្រូវមនុស្សជាតិផ្សាំងហើយដែរ Khmer Christian Bible ដ្បិតគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ និងសត្វក្នុងសមុទ្រ នោះអាចផ្សាំងបាន ហើយក៏មានមនុស្សដែលបានផ្សាំងពួកវារួចហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯគ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ នឹងសត្វនៅក្នុងសមុទ្រ នោះគេអាចនឹងផ្សាំងបាន ក៏មានមនុស្សបានផ្សាំងហើយដែរ អាល់គីតាប មនុស្សជាតិអាចផ្សាំងសត្វគ្រប់ប្រភេទបានទាំងអស់ ទាំងសត្វព្រៃ ទាំងសត្វស្លាប ហើយសត្វលូនវារ សត្វនៅក្នុងទឹក ក៏មនុស្សផ្សាំងបានដែរ |
គាត់ត្រូវគេដាក់ខ្នោះ និងច្រវាក់ជាញឹកញាប់ ប៉ុន្តែគាត់បានផ្ដាច់ច្រវាក់ និងបំបាក់ខ្នោះ។ គ្មានអ្នកណាអាចបង្ក្រាបគាត់បានឡើយ។
នៅក្នុងក្រណាត់នោះ មានសត្វគ្រប់ប្រភេទ ដូចជាសត្វជើងបួន សត្វព្រៃ សត្វលូនវារនៅលើផែនដី និងបក្សាបក្សីនៅលើអាកាស។
អណ្ដាតជាភ្លើង ជាពិភពនៃសេចក្ដីទុច្ចរិត; អណ្ដាតត្រូវបានដាក់នៅក្នុងចំណោមអវយវៈរបស់យើង ទាំងធ្វើឲ្យរូបកាយទាំងមូលសៅហ្មង ក៏បញ្ឆេះដំណើរជីវិត ហើយខ្លួនវាក៏ត្រូវបានបញ្ឆេះដោយភ្លើងស្ថាននរកដែរ។
ប៉ុន្តែគ្មានមនុស្សណាអាចផ្សាំងអណ្ដាតបានឡើយ។ វាជាសេចក្ដីអាក្រក់ដែលទប់មិនបាន ទាំងពេញដោយពិសដែលនាំឲ្យស្លាប់។