ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ម៉ាថាយ 9:5 - ព្រះគម្ពីរខ្មែរសាកល ដ្បិតការដែលនិយាយថា: ‘បាបរបស់អ្នកត្រូវបានលើកលែងទោស’ ឬថា: ‘ចូរក្រោកឡើង ដើរទៅចុះ’ តើមួយណាងាយថាជាង? Khmer Christian Bible ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតដែលនិយាយថា "អ្នកបានទទួលការអត់ទោសហើយ" ឬថា "ចូរក្រោកឡើង ហើយដើរទៅ" តើពាក្យណាមួយស្រួលនិយាយជាង? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នករួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង អាល់គីតាប បើខ្ញុំនិយាយថា “ខ្ញុំអត់ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ”តើឃ្លាមួយណាស្រួលនិយាយជាង? |
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” បន្ទាប់មក ព្រះអង្គក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា៖“ចូរក្រោកឡើង យកគ្រែរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្លាប់មួយចំហៀងខ្លួននោះថា៖“សម្លាញ់អើយបាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ”។
ឥឡូវនេះ ព្រះនាមរបស់ព្រះអង្គបានធ្វើឲ្យបុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ មានកម្លាំងឡើង ដោយសារតែជំនឿលើព្រះនាមរបស់ព្រះអង្គ។ ជំនឿដែលមកតាមរយៈព្រះយេស៊ូវ បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នកទាំងអស់គ្នា។
ពេត្រុសនិយាយនឹងគាត់ថា៖ “អេនាសអើយ ព្រះយេស៊ូវគ្រីស្ទប្រោសអ្នកឲ្យជាហើយ។ ចូរក្រោកឡើង រៀបចំគ្រែដោយខ្លួនឯងចុះ!”។ អេនាសក៏ក្រោកឡើងភ្លាម។