គេចូលចិត្តដាក់បណ្ដាសា ដូច្នេះសូមឲ្យបណ្ដាសាធ្លាក់មកលើគេ គេមិនពេញចិត្តនឹងពរ ដូច្នេះសូមឲ្យពរចេញឆ្ងាយពីគេ។
ម៉ាថាយ 7:2 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នករាល់គ្នានឹងត្រូវបានវិនិច្ឆ័យ តាមការវិនិច្ឆ័យដែលអ្នករាល់គ្នាវិនិច្ឆ័យគេ ហើយអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ។ Khmer Christian Bible ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អ្នករាល់គ្នានឹងទទួលការថ្កោលទោសយ៉ាងនោះវិញ ហើយអ្នករាល់គ្នានឹងទទួលតាមរង្វាល់ដែលអ្នករាល់គ្នាបានវាល់ឲ្យគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង អាល់គីតាប បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា អុលឡោះក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ទ្រង់នឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ |
គេចូលចិត្តដាក់បណ្ដាសា ដូច្នេះសូមឲ្យបណ្ដាសាធ្លាក់មកលើគេ គេមិនពេញចិត្តនឹងពរ ដូច្នេះសូមឲ្យពរចេញឆ្ងាយពីគេ។
វេទនាដល់អ្នកហើយ! ជនបំផ្លាញដែលមិនត្រូវបានបំផ្លាញ និងជនក្បត់ដែលមិនត្រូវបានក្បត់អើយ! កាលណាអ្នកឈប់បំផ្លាញ អ្នកនឹងត្រូវគេបំផ្លាញ កាលណាអ្នកក្បត់រួចហើយ គេនឹងក្បត់អ្នកវិញ។
“ជាការពិត ប្រសិនបើអ្នករាល់គ្នាលើកលែងទោសឲ្យមនុស្សចំពោះការបំពានរបស់ពួកគេ ព្រះបិតាសួគ៌របស់អ្នករាល់គ្នាក៏នឹងលើកលែងទោសឲ្យអ្នករាល់គ្នាដែរ។
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នាទៀតផង។
ចូរឲ្យ នោះនឹងប្រទានឲ្យអ្នករាល់គ្នាដែរ។ រង្វាល់ដ៏គ្រប់បរិបូរ ទាំងញាត់ ទាំងរលាក់ រហូតដល់ហូរហៀរ នឹងត្រូវបានដាក់លើភ្លៅរបស់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នានឹងត្រូវបានវាល់ឲ្យ តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យគេ”។
សូមចងចាំការនេះដែលថា អ្នកដែលសាបព្រោះដោយកំណាញ់ អ្នកនោះនឹងច្រូតបានដោយកំណាញ់ ហើយអ្នកដែលសាបព្រោះដោយសទ្ធា អ្នកនោះនឹងច្រូតបានដោយសទ្ធា។
ជាការពិត ការជំនុំជម្រះគ្មានសេចក្ដីមេត្តាចំពោះអ្នកដែលមិនសម្ដែងសេចក្ដីមេត្តា។ សេចក្ដីមេត្តាតែងតែឈ្នះលើការជំនុំជម្រះ។
ចូរតបសងនាងតាមដែលនាងបានតបសងគេ គឺតបសងទ្វេដងតាមទង្វើរបស់នាង។ ក្នុងពែងដែលនាងបានលាយ ចូរលាយទ្វេដងឲ្យនាង។