អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ; អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។
ម៉ាថាយ 5:27 - ព្រះគម្ពីរខ្មែរសាកល “អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មក ថា:‘កុំផិតក្បត់’ ។ Khmer Christian Bible អ្នករាល់គ្នាបានឮសេចក្ដីដែលបានបង្គាប់មកថា កុំផិតក្បត់ឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្តអំពើផិតក្បត់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបានឮសេចក្ដី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» អាល់គីតាប «អ្នករាល់គ្នាធ្លាប់ឮសេចក្ដីថ្លែងទុកមកថា “កុំប្រព្រឹត្ដអំពើផិតក្បត់”។ |
អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយស្រី គឺខ្វះវិចារណញ្ញាណ; អ្នកដែលប្រព្រឹត្តដូច្នេះ គឺបំផ្លាញព្រលឹងរបស់ខ្លួន។
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលត្រូវបានបង្គាប់ដល់មនុស្សសម័យបុរាណថា: ‘កុំសម្លាប់មនុស្ស។ អ្នកណាក៏ដោយដែលសម្លាប់មនុស្ស នឹងជួបការកាត់ទោស’។
“មួយវិញទៀត អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់ដល់មនុស្សសម័យបុរាណថា:‘កុំស្បថដោយកុហក។ ចូរធ្វើតាមពាក្យសម្បថរបស់អ្នកចំពោះព្រះអម្ចាស់’ ។
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា:‘ភ្នែកសម្រាប់ភ្នែក ធ្មេញសម្រាប់ធ្មេញ’ ។
“អ្នករាល់គ្នាធ្លាប់ឮសេចក្ដីដែលបានបង្គាប់មកថា: ‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក’។